Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សមត្ថកិច្ច និង​មន្ដ្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ ចុះបង្ក្រាប​ឡាន​ដឹកឈើ របស់​ឧកញ៉ា ឆាយ ជ្រាយ នៅ​កំពង់ផែ កំពង់​គ​ឆ្លូង

ខេត្ដ​ក្រចេះ ៖ កាលពី​ព្រឹក ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៥ ដោយ​មាន​ការដឹកនាំ ពី​តំណាង​អយ្យការ អម សាលាដំបូង​ខេត្ដ​ក្រចេះ ចុះបង្ក្រាប​រថយន្ដ​យី​ឌុប​មួយគ្រឿង ផ្ទុក​ឈើ​ពេញប្រៀប ជា​របស់ ឧកញ៉ា ឆាយ ជ្រាយ ត្រូវបាន​សមត្ថកិច្ច និង​មន្ដ្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ ។ បន្ទាប់​ពី​សង្ស័យថា រថយន្ដ​ខាងលើ​នេះ ដឹកជញ្ជូន​ឈើ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត នៅ​ចំណុច​កំពង់ផែ កំពង់​គ​ឆ្លូង ស្ថិតក្នុង ភូមិ​កំពង់​គ ឃុំ​-​ស្រុក​ព្រែក​ប្រសព្វ ខេត្ដ​ក្រចេះ​។

​សមត្ថកិច្ច​ជំនាញ​បាន​បង្ហើប​ថា ឧកញ៉ា ឆាយ ជ្រាយ គឺជា​ឈ្មួញ រកស៊ី​ឈើ​ល្មើសច្បាប់ ក្នុង​ទ្រង់ទ្រាយ​ធំ នៅ​តំបន់​ព្រំប្រទល់ ខេត្ដ​កំពង់ធំ ខេត្ដ​ក្រចេះ និង​ខេត្ដ​កំពង់ចាម​។ បើ​ទោះជា​សមត្ថកិច្ច បាន​បង្ក្រាប រថយន្ដ​ដឹកឈើ មួយគ្រឿង និង​ឃាត់ខ្លួន មនុស្ស ៧​នាក់ ក៏ដោយ ប៉ុន្ដែ​រថយន្ដ​យី​ឌុប ចំនួន ៣​គ្រឿង​ទៀត បាន​លាក់ខ្លួន នៅក្នុង​ព្រៃ​មិន​ឆ្ងាយ​ពី កន្លែង​បង្ក្រាប​នោះឡើយ​។ សមត្ថកិច្ច​បាន​បង្ហើប​ថា ឧកញ៉ា ឆាយ ជ្រាយ គឺជា​កំពូល​អ្នករកស៊ី​ដឹកឈើ លោត​ឆត្រ និង​មាន​ជំនាញ បោកប្រាស់ ភូតកុហក់ ១០០​ជំពូក​។

​ដូច្នេះ​ការបង្ក្រាប​ឈើ របស់​ឧកញ៉ា ឆាយ ជ្រាយ នាពេលនេះ មិនមែន​ជា​សកម្មភាព ល្មើស​ច្បាប់​ជា​លើក​ទី​១ នោះទេ តែ​ឧកញ៉ា ឆាយ ជ្រាយ នៅ​មិន​រាងចាល ចំពោះ​បទល្មើស ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់ រហូត​ដល់​សមត្ថកិច្ច​ឱ្យឈ្មោះ​ថា ឧកញ៉ា​កំពូល​ល្បិច ដឹកឈើ​លោត​ឆត្រ​។ ឧកញ៉ា ឆាយ ជ្រាយ បាន​ដាក់ទុន​ប្រមូល​ទិញ​ឈើ​ធ្នង់ ឈើ​សុ​ក្រំ ស្ថិត​នៅ​ចំណុច​មុំ​៣ ក្នុង​ទឹកដី​ខេត្ត​កំពង់ធំ ខេត្ត​ក្រចេះ និង​ខេត្ត​ព្រះវិហារ ស្ថិតនៅក្នុង​ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ដឹក​ឆ្លងកាត់​ស្រុក​ព្រែក​ប្រសព្វ និង​ខេត្ត​កំពង់ចាម ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​នោះទេ​ ៕

Filed in: ខេត្តក្រចេះ, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានថ្មី