ភ្នំពេញ ៖ នារសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងសហការី ព្រមទាំងតំណាង ក្រសួងសុខាភិបាល អញ្ជើញចុះត្រួតពិនិត្យការងាររៀបចំទីតាំងចាក់វ៉ាក់សាំង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដែលនឹងមានចំនួនមន្រ្តីរាជការក្រសួង បុគ្គលិក អ្នកសារព័ត៌មាន ពីអង្គភាពសារព័ត៌មាន និងក្នុងវិស័យផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ អនឡាញ ប្រមាណជាង ៥០០០ នាក់ដែលបានចុះបញ្ជីស្ម័គ្រចិត្តទទួលចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ នាពេលដ៏ខ្លីខាងមុខនាបរិវេណទីស្តីការក្រសួងព័ត៌មាន ៕