Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃអភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យសាលាវិទ្យាល័យហ៊ុនសែនកែវសីមា​ និងក្រុមហ៊ុន អាន​ ជិន ស្ថិតក្នុងស្រុកកែវសីមា​

ខេត្តមណ្ឌលគិរី ៖​ នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ​ អង្គភាពពាក់ព័ន្ធ​ អាជ្ញាធរស្រុក​ និងកងកម្លាំងប្រដាប់អាវុធទាំងបី​ បានអញ្ជើញ​ចុះពិនិត្យសាលាវិទ្យាល័យហ៊ុនសែនកែវសីមា​ ស្ថិតក្នុងភូមិអូរអាម​ ឃុំស្រែខ្ទុម​ ស្រុកកែវសីមា។

នៅក្នុងឱកាសនោះដែរ​ ឯកឧត្តមអភិបាលខេត្ត​ បានជួបសំណេះសំណាលជាមួយលោកនាយកសាលា​ និងសូមឲ្យពង្រីកទីធ្លាសាលារៀនឲ្យបានធំទូលាយបន្ថែមទៀត​ ហេីយនាំគ្នាដាំកូនឈើនៅក្នុងបរិវេណសាលារៀនឲ្យបានច្រេីន ដេីម្បីជាម្លប់​ មានខ្យល់អុកស៊ីសែនគ្រប់គ្រាន់។

បន្ទាប់មកឯកឧត្តមបានស្នើដល់មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកកែវសីមា ត្រូវកំណត់ព្រំប្រទល់សាលារៀនឲ្យបានច្បាស់លាស់ជៀសវាងប្រជាពលរដ្ឋរុករានយកដីសាលាធ្វេីជាកម្មសិទ្ធិផ្ទាល់ខ្លួន។ បន្ទាប់មកទៀតឯកឧត្តមអភិបាលខេត្តក៏បានដឹកនាំក្រុមកាងារបន្ត
ចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន អាន​ ជិន និងបានជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន​ នៅចំណុចភ្នំគូស​ ស្ថិតក្នុងភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា​ ខេត្ត​មណ្ឌលគិរី​ ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី