Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាជ្ញាធរខេត្តមណ្ឌលគិរី ជ្រើស​រើស​យក​វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ដើម្បី​បើកយុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ-១៩ លើកទី ២

(មណ្ឌលគិរី)៖ ដើម្បីឲ្យការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២ ដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅក្នុងខេត្តមណ្ឌលគិរីបានកាន់តែលឿន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី និងលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានដឹកនាំមន្រ្តីជំនាញ រួមទាំងក្រុមគ្រូពេទ្យជួរមុខ ចុះត្រួតពិនិត្យ និងជ្រើសរើសយកទីតាំងនៅមណ្ឌល វិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ស្ថិតនៅក្រុងសែនមនោរម្យ។

ឯកឧត្តម សាយ ម៉េងគីម បានឲ្យដឹងថា បន្ទាប់ពីទទួលបានគោលការណ៍ណែនាំពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ចំពោះការបង្កើនសកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័ស មន្ត្រីជំនាញបានសម្រេចជ្រើសរើសយកទីតាំងវិទ្យាល័យមណ្ឌលគិរី ដែលទំនេរក្រោយសិស្សានុសិស្ស ផ្អាកការរៀនសូត្រ ដើម្បីមានទីតាំងឲ្យបានធំទូលាយ ព្រោះតែមន្ទីរពេទ្យបង្អែកខេត្ត មានទីធ្លាតូចចង្អៀត ពិបាកផ្ដល់សេវាចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ ដែលអាចនឹងមានចំនួនច្រើន។

នាថ្ងៃដដែលនោះដែរ លោក ហៀក សុផាន និងមន្រ្តីជំនាញ ក៏បានចុះសួរសុខទុក្ខអ្នកជាប់ចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដើម្បីឲ្យបងប្អូនចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ក្នុងការទប់ស្កាត់ និងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

នាឱកាសនោះ លោកអភិបាលក្រុងសែនមនោរម្យ បាននាំយកសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ អាល់កុល ម៉ាស ទឹកសុទ្ធ មី ភេសជ្ជ:បាកាស បាយកញ្ចប់ ផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យហ៊ុន សែនមណ្ឌលគិរី ស្ថិតនៅក្នុងក្រុងសែនមនោរម្យ មានចំនួន ០៦នាក់ ស្រី០២នាក់។

លោកអភិបាលក្រុង បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងការការពារ បង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយត្រូវប្រកាន់ខ្ជាប់ នូវវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី