Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សព​សម្តេច ជា ស៊ីម បូជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ព្រះមហាក្សត្រ​ថ្វាយ​ព្រះ​ភ្លើង​សព​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី ០៩ ខែ​មិថុនា​នេះ នៅ​ភូមិគ្រឹះ​សម្តេច ជា ស៊ីម ខាងក្រោយ​ទីស្នាក់ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា ក្រុមគ្រួសារ ធ្វើ​ពិធី​សំអាត​សព ហើយ​ធ្វើ​ពិធី​សាសនា អញ្ជើញ​សព​ឡើង​គេហដ្ឋាន​ថ្មី (​លើក​សព​ដាក់​មឈូស​) និង​ធ្វើ​ពិធី​សុំ​ខ​មាល​ទោស​សព និង​អញ្ជើញ​ភ្ញៀវ អុជ​ធូប និង​គោរព​សព​។​

​នៅ​រសៀល​ថ្ងៃ​នេះ​ដែរ សម្តេចព្រះ​សង្ឈ​រាជ ទេព វង្ស ដឹកនាំ​ព្រះ​សង្ឈ​ជាច្រើន​អង្គ សូត្រធម៌​បង្សុកូល​ឧទ្ទិស​កុសល ជូន​វិញ្ញាណក្ខន្ធ សម្តេច ជា ស៊ីម នៅ​ឯ​ភូមិគ្រឹៈស​ម្តេច​។​

​សព​សម្តេច ជា ស៊ីម តម្កល់​រយៈពេល ១១ ថ្ងៃ (៨ ដល់ ១៩ ខែមិថុនា​) ដើម្បី​បន្ត​ធ្វើ​បុណ្យ​តាម​ប្រពៃណី ព្រះពុទ្ធសាសនា និង​តម្កល់​ទុក​ឲ្យ​ញាតិ មិត្ត និង​ប្រជាពលរដ្ឋ និង​សមាជិក​គណបក្ស មក​អុជ​ធូប​គោរព​ដល់​សព​សម្តេច ជា ស៊ីម មុននឹង​ធ្វើ​ពិធី​ដង្ហែ​ទៅ​បូជា តាម​ប្រពៃណី​ខ្មែរ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានរដ្ឋសភាជាតិ បាន​សម្តែង​នូវ​ការសោកស្តាយ ជា​ពន់ពេក​ចំពោះ​ការបាត់បង់ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ។ សម្តេច ហេង សំរិន បាន​បញ្ជាក់​ពី​ការ សោកស្តាយ​ជាខ្លាំង ចំពោះ​ការ​ទទួលមរណភាព ដោយ​រោគ​គា​ពាធ របស់​សម្តេច ជា ស៊ីម​។​

​សម្តេច ហេង សំរិន មាន​ប្រសា​សន៌ថាៈ “​សម្តេច ធ្លាប់​មាន​អនុស្សាវរីយ៍ ជាមួយ​សម្តេច ជា ស៊ីម ក្នុង​ការរួម​គ្នា​តស៊ូ​រំដោះ​ប្រទេស​ជាតិ និង​រំដោះ​ប្រជាពលរដ្ឋ ចេញពី​របប ប៉ុល ពត ហើយ​បាន​នាំគ្នា​កសាង អភិវឌ្ឍន៍​ប្រទេសជាតិ មាន​សុខសន្តិភាព មាន​ការរីកចំរើន​”​។

​ព្រះ​តេជគុណ ឃឹម សន មេ​គណសង្ឃ នៅ​រាជធានី​ភ្នំពេញ បាន​មាន​សង្ឃដីកា​ឲ្យដឹងថា​៖ សព​របស់​សម្តេច ជា ស៊ីម នឹង​បូជា​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ហើយ​ព្រះមហាក្សត្រ ថ្វាយ​ព្រះ​ភ្លើង​សព ពិធី​បូជា​នៅ​មុខ​វត្តបុ​ទុម​វត្តី ។​

​ព្រះ​តេជគុណ បាន​សម្តែង​នូវ ការសោកស្តាយ ចំពោះ​ការបាត់បង់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ដែល​សម្តេច​ជា​ឥស្សរៈជន​ឆ្នើម ក្នុង​ការដឹកនាំ​រំដោះប្រទេស ចេញពី​របប​ខ្មែរក្រហម និង​ដឹកនាំ​ប្រទេសជាតិ មាន​ការអភិវឌ្ឍន៍​គ្រប់​វិស័យ​។​

​ជីវ​ប្រវត្តិ​សង្ខេប​របស់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា​

​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៩ រហូតដល់​ពេល​បច្ចុប្បន្ន​។ សម្តេច គឺជា​អ្នកនយោបាយ​ជាន់ខ្ពស់ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច​យូរ​បំផុត​នៅ​ប្រទេស​កម្ពុជា នា​សម័យ​បច្ចុប្បន្ន​។ នៅ​រសៀល​ថ្ងៃ​ទី​៨​មិថុនា​នេះ សម្តេច​ជាស៊ីម បាន​ទទួលមរណភាព ក្នុង​ជន្មាយុ ៨៣ ឆ្នាំ ដោយ​រោគាពាធ​។​

១.​ជីវ​ប្រវត្តិ​៖
–​ថ្ងៃ​ខែ​ឆ្នាំ​កំណើត          :  ១៥ ខែវិច្ឆិកា ឆ្នាំ​១៩៣២​។​
–​ទីកន្លែង​កំណើត          :  នៅ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។​
–​អា​ស្រ​យដ្ឋា​នបច្ចុប្បន្ន    : ភូមិគ្រឹះ​លេខ​២ ផ្លូវ​លេខ​៤៦២ សង្លាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

– ជីវិត​ផ្ទាល់ខ្លួន             : នៅក្នុង​ឆ្នាំ​១៩៥៥ លោក ជា ស៊ីម បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ លោក ស្រី​ញ៉ែម សឿន មានកូន​ចំនួន ៧​នាក់​(​ស្លាប់​ម្នាក់​)​។​ក្នុង​នោះ​កូនប្រុស​ចំនួន​៤​នាក់ និង​កូនស្រី​ចំនួន​៣​នាក់​។​

២.​កំរិត​វប្បធម៌​
–​ពុទ្ឋិក​មធ្យមសិក្សា និង​សាលា​នយោបាយ​ជាន់ខ្ពស់ បណ្ឌិត​កិត្តិ​យ​យស  ផ្នែក​ទស្សនៈវិជ្ជា​។​

៣.​សញ្ញាប័ត្រ​
–២០/០៣/១៩៩៨ បណ្ឌិត​កិត្តិ​យ​យស ផ្នែក​ទស្សនៈវិជ្ជា នៅ​សលក​វិទ្យាល័យ​កាលីហ្វ​ញ៉ារ សហរដ្ឋអាមេរិក​។​
–២៧/០៩/២០០៧ បណ្ឌិត​កិត្តិ​យ​យស ផ្នែក​ទស្សនវិជ្ជា និង អភិ​វឍ្ឍន៏ នៅ​សលក​វិទ្យាល័យ​ប៊ុន​រ៉ាត់​ថា​នី ព្រះរាជា​ណា ចក្រ​ថៃ​។​
–១៥/០២/២០១០ បណ្ឌិត​កិត្តិ​យ​យស ផ្នែក​ទស្សនវិជ្ជា និង​ស្រាវជ្រាវ​កសិកម្ម នៅ​សលក​វិទ្យាល័យ​ស្រាវជ្រាវ វប្បធម៌ ពិ​ភ​លោក សាធារណរដ្ឋ​ប្រជា​មា​និត្យ​ចិន​។​
–១៣/០៩/២០១០ បណ្ឌិត​កិត្តិ​យ​យស ផ្នែក​ទស្សនវិជ្ជា ផ្នែក​ជា​អ្នក​ដឹកនាំ​កិច្ចការ ព្រឹទ្ឋសភា នៅ​សលក​វិទ្យាល័យ ឌី​អូ​ជិន សឺ​មី​ណឺរី សហរដ្ឋ អាមេរិក​។​

៤.​តំណែង​ក្នុង​ព្រឹទ្ធសភា​
–​នីតិកាល​ទី​១ ប្រធានព្រឹទ្ធសភា​
–​នីតិកាល​ទី​២ ប្រធានព្រឹទ្ធសភា​

៥.​អតិ​ត​ភាព​ការងារ​មុន​ពេល​ជាប់​ជា​សមា​ជិត​ព្រឹទ្ធសភា​
–១៩៤៧–១៩៥៤ ចូរ​រួម​ក្នុង​ចលនា​តស៊ូ​ខ្មែរ​ឥស្សរៈ ដើម្បី​ឯករាជ្យ​មាតុភូមិ​។​
–១៩៧០–១៩៧៥ ចូរ​រួម​ក្នុង​ចលនា​តស៊ូ​ស្នេហា​ជាតិ និង ចា​បន្ត​បន្ចាប់​ជា​ប្រធាន​ឃុំ ប្រធាន​ស្រុក​។​
–១៩៧៥–១៩៧៨ តស៊ូ​សម្ងាត់ និង​ចំហ​ប្រឆាំង​របរ​ប៉ុលពត​។​
–០២/១២/១៩៧៨ អនុប្រធានរ​ណ​សិរ្យ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។​
–០៧/០១/១៩៧៩–១៩៨១ ជា​សមាជិក​ក្រុម​ព្រឹក្សា ប្រជាជន​បក្សដិ​វត្ត​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ចៃ​។​
–១៩៨១–១៩៩៣ ប្រធានរដ្ឋសភា និង​ជា​ប្រធានរ​ណ​សិរ្យ​កសាង​ការពារ​មាតុភូមិ​។​
–០៦/០៤/១៩៩២–១៤/០៦/១៩៩៣ ប្រធាន​ក្រុមប្រឹក្សា​រដ្ឋ មុន​ពេល​ប្រទេស​កម្ពុជា ប្រកាន់​យក​របប​រាជា​ធិបតេយ្យ​។​
–១៧/១០/១៩៩១ ជា​ប្រជាន​គណបក្ស​ប្រជាជន​កម្ពុជា​។​
–០៥/១៩៩២ តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​។​
–២៥/១០/១៩៩៣–១៩៩៩ ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
–០៩/១១/១៩៩៣ ព្រ​ករុណា​ព្រះបាទ​សម្តច នរោត្តម សីហនុ ព្រះមហាក្សត្យនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រោសប្រទាន​នូវ​គោរ​ម្យ​ងារ ជា «​សម្តេច​»​។​
–២៦/០៧/១៩៩៨ ជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​ទៀត​។​
–០១/១២/១៩៩៨ លាលែង​ចេញពី​សមាេជិកសភា មណ្ឌល​ភ្នំពេញ​។​
–១១/០៣/១៩៩៩ រហូតដល់​ពេល​បច្ចុប្បន្ន  លោក​បាន​ក្លាយជា​ប្រធានព្រឹត្ឋភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

៦.​គ្រឿង​ឥស្សរិយយស និង​បណ្ដា​ស័ក្តិ​
លោក ជា ស៊ីម បាន​ទទួល​ងារ​ជា “​សម្ដេច​” ពី​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ កាលពី​ឆ្នាំ​១៩៩៣ និង​បាន​ទទួល​ងារ​ជា “​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​” ពី​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហ​មុនី កាលពី​ខែ​តុលា ឆ្នាំ​២០០៧​។​
​ក្រៅពី​នោះ​លោក ជា ស៊ីម ទទួលបាន​គ្រឿង​ឥស្សរិយយស​ជាច្រើន​ទៀត ពី​ព្រះមហាក្សត្រ មានដូចជា​៖
–២០០៧ ទទួល​គ្រឿង​ឥស្សរិយយស នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​ជា​តូប​ការ​។​
–២៧/១១/២០០៩ ទទួលបាន​គ្រឿង​ឥស្សរិយយស “​មាស​” ខ្ពស់​បំផុត​ពី​លោក ជុម មាលី​នៃ​ញ៉​សន អគ្គលេខាធិការ នៃ​គណៈកម្មាធិកា​រ​មជ្ឍឹមបក្ស​ប្រជាជាជន​បដិវត្ត​ន៏ឡាវ និង​ប្រធានរដ្ឋសភា​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ​។​
–៣០/០៣/២០១១ ទទួល​គោរមងារ​ជា «​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​» នៃ​រាជបណ្ឌិត្យសភាកម្ពុជា ពី​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះ​មហាក្ស័ត្រិយ៍នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
–២៨/១១/ ២០១៣ ទទួល​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់​បំផុត​នៃ​ប្រទេស​ជប៉ុន Grand Cordon of the Orders of the Rising Sun៕​

2015_05_08c 2015_06_08 (2)

Filed in: ព័ត៌មានជាតិ