Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាជ្ញាធរខេត្តមណ្ឌលគិរី បន្តចុះសួរសុខទុក្ខកងកម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-វៀតណាម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

មណ្ឌលគិរី៖ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុក បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាល និងយោធា ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចប៉ុស្តិ៍ អូរហ៊ុយ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកអូររាំង និងស្រុកកែវសីមា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ នឹងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះកងកម្លាំងនគរបាល និងយោធា ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការពារសន្តិសុខសណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែនឲ្យនៃប្រទេសជិតខាងឲ្យមានលក្ខណៈល្អប្រសើរ។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ផ្លូវប្រវត្តិសាស្ត្រក្រវ៉ាត់ព្រំដែនខេត្តមណ្ឌលគិរី (កម្ពុជា) និងជាប់ខេត្តបី នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម មានប្រវែង៣១៤គីឡូម៉ែត្រ ត្រូវបានកម្លាំងវិស្វកម្មស្ថាបនារួចរាល់ប្រមាណពី ៧០ទៅ ៨០ភាគរយ ដែលនេះ គឺជាផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលបានជួយសម្រួលកងកម្លាំងឈរជើងការពារព្រំដែនងាយស្រួលចូលទៅគ្រប់គ្រង និងការពារបូរណភាពទឹកដីការពារជាតិមាតុភូមិ។

ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ផ្លូវក្រវ៉ាត់ព្រំដែននេះ ជាផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការការពារទឹកដី និងជាផ្លូវសេដ្ឋកិច្ចថ្មី សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ ផ្លូវមួយខ្សែនេះបានជួយសម្រួលដល់បណ្ដាកងកម្លាំង ដែលមានតួនាទីការពារនៅតាមគោលដៅសំខាន់ៗ និងជាការបិទបញ្ចប់នូវបញ្ហាជម្លោះព្រំដែនផងដែរ។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់បន្ថែមថា ថ្វីត្បិតតែខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ក៏ដោយ ក្នុងនាមអាជ្ញាធរខេត្ត បានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការជំរុញដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ជាពិសេស ត្រូវបង្កើនការយកចិត្តទុកដាក់ និងរឹតបន្តឹងលើការឆ្លងដែនខុសច្បាប់ ខណៈកម្ពុជាកំពុងប្រយុទ្ឋប្រឆាំងយ៉ាងខ្លាំងក្លាពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជៀសវាងមានប្រជាពលរដ្ឋឆ្លងដែនគេចពីការត្រួតពិនិត្យសុខាភិបាល អាចនាំហានិភ័យចម្លងជំងឺចូលក្នុងសហគមន៍

ឯកឧត្តម អភិបាលខេត្ត​ បាននាំយកអំណោយជាគ្រឿងឧបភោគ​បរិភោគ​ និងថវិកាមួយចំនួន​​ ដេីម្បីចែកជូនដល់កងកម្លាំងនគរបាល​ កងកម្លាំងយោធា​កាពារព្រំដែន សរុបចំនួន​ ២៥គោលដៅ និងកងវិស្វកម្ម​ធ្វេីផ្លូវខ្សែក្រវ៉ាត់ព្រំដែន​ រួមមានះ អង្ករ​ ២តោន ៧០០គីឡូក្រាម,​ មី​ ២១៦កេះតូច, ត្រីខ​ ១០៨យួរ,​ ភេសជ្ជៈ ១០កេះ,​ ទឹកសុទ្ធ​ ១០០យួរ,​ ម៉ាស់​ ២៤ប្រអប់​ និងថវិកាមួយគោលដៅៗ​ ចំនួន ៥០ម៉ឺនរៀល​​។ ដោយឡែកកងវិស្វកម្មធ្វេីផ្លូវក្រវ៉ាត់ព្រំដែនទទួលបាន​ អង្ករចំនួន​ ២០០គីឡូក្រាម,​ ត្រីខ​ ៨យួរ,​ មី​ ២កេះធំ,​ ម៉ាស់​ ៤ប្រអប់តូច,​ ទឹកសុទ្ធ​ ១២យួរ​ និងថវិកាចំនួន​ ១លានរៀល​ សម្រាប់ជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃ​ និងការពារជំងឺកូវីដ-១៩​ផងដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី