Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋ

ភ្នំពេញ: នៅព្រឹកថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលម្អរស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃកម្ពុជា ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរមកដល់ពេលនេះគឺសម្រេចបានប្រមាណ៩៥%។ ដំណើរការជួសជុលកែលម្អរនេះគ្រោងនឹងធ្វើអោយបានចប់រួចរាល់នៅចុងខែមីនាឆ្នាំ ២០២១ នេះ។

សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្តិសាធារណៈអោយបានល្អរួមទាំងសួនច្បារ ជាពិសេសសូមចូលរួមថែរក្សាស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋអតីតព្រះមហាក្សត្រនៃព្រះរាជាណាចកក្រកម្ពុជាយើងអោយបានស្ថិតនៅល្អគង់វង្សយូរអង្វែង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ