ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានទទួលគ្រឿងឧបភោគក បរិភោគពីលោក ប្រាជ្ញ វុត្ថា ប្រធានអង្គភាពអគ្គិសនីខេត្តមណ្ឌលគិរី ដែលគ្រឿងឧបភោគ បរិភោគរួមមាន៖ អង្ករផ្កាខ្ញីចំនួន ១តោន និងមីខ្លាឃ្មុំចំនួន ២០កេះ ។
ក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះលោកប្រធានអង្គភាពអគ្គិសនី ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគមួយចំនួន ដល់រដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីបែងចែកដល់ក្រុមគោលដៅដែលប្រចាំការជាប្រចាំនៅតាមព្រំដែនកម្ពុជា វៀតណាម ព្រមទាំងនៅតាមគោលដៅផ្សេងៗទៀត។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការផ្តល់នូវគ្រឿងឧបភោគ បរិភោគនាពេលនេះ ជាការចូលរួមចំណែកជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩៕