មណ្ឌលគិរី : នៅព្រឹកថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំស្តីពី ករណីសិក្សាស្ថានភាពនៃការគ្រប់គ្រង និង ការអភិវឌ្ឍន៍ដីធ្លីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្ដម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្ត ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ៥រូប លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកទាំង៥ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ តំណាងអង្គការដៃគូរអភិវឌ្ឍន៍នានា ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំអាគាររដ្ឋបាលខេត្តមណ្ឌលគិរី ។