Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាជីវករ​រងគ្រោះ​ព្រោះ​អភិបាលស្រុក​ត្រពាំង​ប្រាសាទ

ខេត្ត​ឧត្តរមានជ័យ​ ៖ ​ក្រុមអាជីវករ​បាន​ឱ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ដោយសារតែ​មាន​ការរំលោភ​ទៅ​លើ​កិច្ចព្រមព្រៀង​រវាង លោក វណ្ណ កុសល និង​អាជីវករ​ទើប​អ្នកលក់ដូរ​នៅ​ផ្សារ​សាមគ្គី ស្រុក​ត្រពាំង​ប្រាសាទ នឹង​ធ្វើ​កូដកម្ម​នៅមុខ​រដ្ឋ សភា ព្រឹទ្ធសភា និង​នៅ​មុខ​ផ្ទះ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ដាក់​ញ្ញត្តិ និង ឯកសារ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការរំលោភ​ទៅលើ​សេចក្តីទុកចិត្ត​ពី​សំណាក់​លោក វណ្ណ កុសល និង​ឧកញ៉ា អ៊ុក ឧត្តម ។​

អាជីវករ​ប្រមាណ ៥០​តូប នៅ​ផ្សារ​សាមគ្គី ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ បាន​កំពុង តែ​រងគ្រោះ​ដោយ​ដី​ការ​របស់​សាលា​ដំ​បូ​អ​ដោយ​ប្រគល់​ផ្សារ​នេះ​ឱ្យទៅ​ឈ្មោះ អ៊ុក ឧត្តម បាន​ឃុបឃិត​លប​លួច​លក់ និង​ទិញ​ពី​លោក វណ្ណ កុសល អតីត​អភិបាលស្រុក​ត្រពាំង​ប្រាសាទ ។​

​ក្រុមអាជីវករ​បាន​ឱ្យ​ដឹង​ទៀត​ថា អ្វី​ដែល​ជា​សភាព​ធ្ងន់ធ្ងរ និង​គាបសង្កត់​មក​លើ​អាជីវករ​នោះ គឺ​លោក ឧកញ៉ា អ៊ុក ឧត្តម បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ទាមទារ​ធ្វើការ​គ្រប់គ្រង​ផ្សារ ក្រោយពី​មាន​ការឃុបឃិត​ទិញ និង​លក់​ពី​លោក វណ្ណ កុសល អតីត​អភិបាលស្រុក​ត្រពាំង​ប្រាសាទ កាលពី​ថ្ងៃ​ទី ២៧ ខែ​ឧសភា ឆ្នាំ​២០១៣ ។ បន្ទាប់ ពី​មាន​ការទិញ និង​លក់​រួច​ហើយ​ឧកញ៉ា​វ័យក្មេង អ៊ុក ឧត្តម បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ខេត្ត​ឧត្តរមានជ័​យ ដោយ​ទាមទារ​គ្រប់គ្រង​ផ្សារ ហើយ​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ បាន​សម្រេច​ប្រគល់​ផ្សារ​នេះ ឱ្យ​ទៅ​ឧកញ៉ា​វ័យ ក្មេង ដោយ​តម្រូវឱ្យ​អាជីវករ​បង់​សំណង​រដ្ឋប្បវេណី​ចំនួន ៣​លាន​រៀល​ទៀតផង ។​

​គួរ​រំលឹក​ផងដែរ​ថា នៅពេលដែល​លោក វណ្ណ កុសល ឃុបឃិត​ទិញ និង​លក់​រួច​ហើយ ទើប​លោក សំ ដា​រា​រិទ្ធ អភិបាលស្រុក​ត្រពាំង​ប្រាសាទ ថ្មី​ចេញ​សេចក្តីប្រកាស​ឱ្យ​អាជីវករ​ដឹង គឺ​បាន​រំលោភ​ទៅ​លើ​លិខិត​លេខ ៤២១/១២ ស​.​ជ​.​ណ ចុះ​ថ្ងៃទិ ២១ ខែ​សីហា ឆ្នាំ​២០១២ របស់លោក វណ្ណ កុសល ដែល​បាន​អនុម័ត​ថា ផ្សារ​សាមគ្គី ស្រុក​ត្រពាំង​ប្រាសាទ ស្ថិត​នៅក្នុង​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ ស្រុក​ត្រពាំង​ប្រាសាទ​មិនមែន​ជា​ផ្សារ​របស់​បុគ្គល​ណា មួយ​នោះ​ទេ ។ ផ្សារ​នេះ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០០ ដោយ​លោក ជុំ ជាតិ អតីត​អភិបាលស្រុក​ត្រពាំង​ប្រាសាទ ។​

​ប្រភព​អាជីវករ​បាន​និយាយ​ឱ្យដឹង​ទៀត​ថា យោង​ទៅ​តាម​ការប្រកាស​របស់លោក វណ្ណ កុសល កាលពី​ឆ្នាំ ២០១២ ថា ផ្សារ​មួយ​នេះ​មិនមែន​ជា​របស់​បុគ្គល​ណាមួយ​នោះ គឺ​ទាក់ទិន​ទៅនឹង​ការលក់​របស់លោក វណ្ណ កុសល អតីត​អភិបាលស្រុក​ត្រពាំង​ប្រាសាទ ជាមួយនឹង​ឧកញ៉ា អ៊ុក ឧត្តម ។ ដូច្នេះ​ករណី​ដែល​កើតឡើង​នេះ ត្រូវ​តែ​អ្នក លក់ និង​អ្នកទិញ​ត្រូវ​ធ្វើ​ការដោះស្រាយ​រវាង​ភាគី​ទាំងពីរ​មិន​ត្រូវ​ឧកញ៉ា​ វ័យក្មេង​ធ្វើ​ការដោះស្រាយ​ជាមួយ​អាជីវករ នោះទេ គឺ​ត្រូវ​ដោះស្រាយ​ជាមួយ​លោក វណ្ណ កុសល ដែល​បាន​ជំពាក់​ប្រាក់​ឧកញ៉ា អ៊ុក ឧត្តម ចំនួន ៦​ម៉ឺន​ដុល្លារ អាមេរិក ទើប​មានការ​លប​លួច​លក់​ផ្សារ​មួយ​នេះ ពី​សំណាក់​លោក វណ្ណ កុសល ទៅឱ្យ​ឧកញ៉ា អ៊ុក ឧត្តម ។​

​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា អាជ្ញាធរ​ស្រុក​ត្រពាំង​ប្រាសាទ​ថ្មី លោក​ថា​មិន​បានដឹង​ពី​គោលការណ៍​អ្វី​ទាំងអស់ ហើយ​លោក​អភិបាលស្រុក​ថ្មី​ក៏​មិន​ចេញមុខ​ដោះស្រាយ​អ្វី​បន្តិច​ដែរ ទោះបីជា ឯកឧត្តម ស ថា​វី អភិបាល​ខេត្ត​ឧត្តរ មានជ័យ ប្រគល់​ភារកិច្ច​ឱ្យ​លោក​អភិបាលស្រុក​ថ្មី ធ្វើ​ការដោះស្រាយ​ជូន​អាជីវករ ។ ក៏​ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល នេះ​លោក​អភិបាលស្រុក​ត្រពាំង​ប្រាសាទ​ដែល​កាន់​អំណាច​បច្ចុប្បន្ន​ពុំ​អើពើ​ អ្វី​ឡើយ ។ ប្រសិន​បើ​លោក​អភិបាល ស្រុក​ត្រពាំង​ប្រាសាទ​ថ្មី ពុំ​ដោះស្រាយ​វិវាទ​នេះ​ទេ អាជីវករ​នឹង​បន្ត​នីតិ វិធី​របស់​ខ្លួន​បន្តទៅ​ទៀត​នៅពេល​ដែល​អាជ្ញា ធរ​ស្រុក​នៅ​តែ​មិន​ដោះស្រាយ គឺ​និង​ធ្វើ​ញត្តិ​ដាក់​ទៅ​គ្រប់​ស្ថាប័ន​ពាក់ ព័ន្ធ​ទាំងអស់​រួមទាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ ហើយ​អាជីវករ​បាន​សំណូមពរ​ដល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មេត្តា​ជួយ ដល់​អាជីវករ​បន្ត​ការលក់ដូរ​ដោយ​អនុវត្ត​ទៅតាម​គោលការណ៍​ដែល​បាន​កំណត់​ថា ផ្សារ​សាមគ្គី ស្រុក​ត្រពាំង​ប្រាសាទ ស្ថិត​នៅក្នុង​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ​ស្រុក​ត្រពាំង​ប្រាសាទ​មិនមែន​ ជា​ផ្សារ​របស់​បុគ្គល​ណាមួយ​នោះឡើយ  ៕

Filed in: ខេត្តឧត្តរមានជ័យ, ព័ត៌មានជាតិ, ព័ត៌មានថ្មី