Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ខេត្តមណ្ឌលគិរីមិនមានករណីឆ្លងកូវីដ១៩នោះទេ ហើយរដ្ឋបាលខេត្តកំពុងបង្កើនវិធានការទប់ស្កាត់ទ្វេរដង

ខេត្តមណ្ឌលគិរី៖ សម្រាប់ខេត្តមណ្ឌលគិរី បានដំណើរការចាក់វ៉ាក់ជំងឺកូវីដ១៩ទៅលើកងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធរាប់រយនាក់រួចមកហើយ ប៉ុន្តែអាជ្ញាធរខេត្ត កំពុងបង្កើនវិធានការពារជំងឺកូវីដ១៩កាន់តែខ្លាំង ទោះបីមានវ៉ាក់សាំងក្ដីគ្រាដែលប្រទេសកម្ពុជាកំពុងមានអាត្រាកើនឡើង នៃអ្នកឆ្លងជំងឺកូវីដ១៩ ។

រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការត្រួតពិនិត្យទៅលើអ្នកដំណើរ ពិសេសរថយន្តតាក់ស៊ីដែលដឹកមនុស្សច្រើន នៅចំណុច ព្រំប្រទល់ជាមួយខេត្តក្រចេះ និងខេត្តរតនគិរី ដោយផ្ដោតសំខាន់រកពលករ និងអ្នកដែលចូលពីក្រៅប្រទេស ដូចជាប្រទេសថៃ និងប្រទេសវៀតណាម គឺដាច់ខាតតម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័ក ។

ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី សូមអំពាវនាវទៅប្រជាពលរដ្ឋ និងអ្នកទេសចរទាំងអស់គ្នាសូមមេត្តាបង្កើនការ ប្រុងប្រយ័ត្ន និងអនុវត្តវិធានអនាម័យរបស់ក្រសួងសុខាភិបាលជាប្រចាំ ទើបអាចកាត់បន្ថយឬទប់ស្កាត់ជំងឺកូវីដ១៩នេះបាន។

តាមការបញ្ជាក់ពី ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី លោកវេជ្ជបណ្ឌិត ប៊ុន សួរ ថា គិតត្រឹមថ្ងៃទី ៩មីនា អ្នកធ្វើចត្តាឡីស័កចំនួន ៧នាក់ មិនមានពលករដែលត្រឡប់ពីក្រៅប្រទេសនោះទេ គឺពួកគាត់គ្រាន់តែជាអ្នកពាក់ព័ន្ធប្រយោលតែប៉ុណ្ណោះ ។ ហើយ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ក៏កំពុងដំណើរការទៅលើមន្ត្រីជំនាញ និងកងកម្លាំងរាប់រយនាក់ ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី