Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ប្រធាន​ពេទ្យសត្វ​ខេត្តតាកែវ​ លោក ថៃ លីសប្បាយ​ប្រមូលប្រាក់​តាមរយៈ​ឈ្មួញ​នាំ​គោក្របី ជ្រូក មាន់​ទា ពី​ប្រទេស​វៀតណាម​

តាកែវ​៖ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ លោក ថៃ លី ប្រធានការិយាល័យ ផ​លិទ្ធ​កម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តតាកែវ បាន​សប្បាយ​ក្នុង​ការប្រមូលប្រាក់​ដែល​ទទួលបាន​តាមរយៈ​ការប្រព្រឹត្តិ​អំពើ ពុករលួយ​និង​ការ​ជំរិត​ទារប្រាក់​ពី​ក្រុម​ឈ្មួញ​នាំ​គោ​ក្របី​ទៅ​លក់​នៅ ប្រទេស​វៀតណាម​និង​ក្រុម​ឈ្មួញ​ដែល​នាំ​ជ្រូក មាន់ ទា និង​ស៊ុត​ពី​ប្រទេស​វៀតណាម​មក​លក់​នៅ​ប្រទេស​កម្ពុជា បាន​ប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធប់​ដែល​អាច​ធ្វើអោយ​ជីវៈភាព​របស់​គាត់​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​។​

​តាម​ប្រភព​បាន​អោយដឹងថា តាំងពី​ពេល​មុន​រហូត​មកដល់​ពេល​បច្ចុប្បន្ន គឺ​លោក ថៃ លី បាន​បង្កើត​ប៉ុស្តិ៍​កុងត្រូលជជុះ​ចំនួន​ពីរ​កន្លែង មួយ​កន្លែង​នៅក្នុង​ឃុំ​ពេជ្រ​សារ និង​មួយទៀត​នៅក្នុង​ឃុំ​កំណប់ ស្រុក​គី​រី​វង្ស ខេត្តតាកែវ ជាប់​ព្រ៉ុំ​ដែន​ជា​មួយ​ប្រទេ​សវៀត​ណាម​។ ហើយ​ប៉ុស្តិ៍​ជជុះ​ទាំង​ពីរ​កន្លែង​នេះ​គឺ​គ្មាន​ភារៈកិច្ច​អ្វី​ក្រៅតែពី ការ​ចាំ​រាប់​ចំនួន​គោ ក្របី​ដែល​ឈ្មួញ​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​និង​ចាំ​រាប់​ចំនួន​ជ្រូក មាន់ ទា និង​ស៊ុត​ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រក​របស់ខ្លួន​ដើម្បី យកប្រាក់ ដោយ​ក្រុម​ពេទ្យសត្វ​របស់​លោក​ថៃ លី ដែល​មានឈ្មោះ សួន ប៊ុនធឿន ជា​មន្ត្រី​ជំនិត​គឺ​មិន​បាន​ត្រួតពិនិត្យ​ជ្រូក មាន់ ទា និង​ស៊ុត ដែល​នាំចូល​ពី​ប្រទេស វៀតណាម ថា​មាន​សុខភាព​ល្អ​ឬ​អត់​នោះ​ទេ ដោយ​ពួកគេ​គឺ​ចាំតែ​រាប់​ចំនួន​ដើម្បី​យក​លុយ​ពី​ឈ្មួញ​តែប៉ុណ្ណោះ​។​

​តាម​ប្រភព​បាន​អោយដឹងថា នៅ​ច្រក​ទាំងពីរ​ខាងលើ​ក្នុង​មួយថ្ងៃៗ​គឺ​ឈ្មួញ​បាន​នាំគោ​និង​ក្របី​ទៅ​លក់ នៅ​ប្រទេស​វៀតណាម​មាន​ចំនួន​រាប់រយ​ក្បាល ហើយ​ក្នុង​មួយ​ក្បាលៗ​គឺ​ឈ្មួញ​បាន​បង់​ប្រាក់​ទៅ​អោយ​ក្រុម​ពេទ្យសត្វ ដែលជា​កូនចៅ​របស់​លោក ថៃ លី ក្នុងតម្លៃ​៨៥០០០​រៀល ទៅ​១០៦០០០​រៀល ។ ហើយ​សម្រាប់​ការនាំ​ចូល​ជ្រូក មាន់ ទា និង​ស៊ុត​ក្នុង​មួយ​ថ្ងៃៗ​គឺ​ឈ្មួញ​បាន​នាំចូល​ពី​ប្រទេស​វៀតណាម​រាប់សិប តោន នៅ​ពេល​មក​ដល់​ច្រក​ខាងលើ​គឺ​គេ​កំរ​ឃើញ​ក្រុម​ពេទ្យសត្វ​ទាំងនោះ ធ្វើការ ពិនិត្យ​អំពី​សុខភាព​សត្វ​ជ្រូក មាន់ ទា និង​ស៊ុត​ទេ ដោយ​ភាគច្រើន​ឃើញ​តែ​ក្រុម​មន្ត្រី​ពេទ្យសត្វ​ចាំ​យក​តែ​លុយ​ពី​ឈ្មួញ​ដោយ ពួកគេ​មិន​ខ្វល់​ពី​ជំងឺ​រាលដាល និង​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឡើយ​។​

​តាម​ប្រភព​បាន​អោយដឹងទៀតថា​ដោយសារតែ​មាន​អំពើពុករលួយ​គិតតែ​ពី​ផលប្រយោជន៍ គឺ​លោក ថៃ លី បាន​ទទួល​ប្រាក់​យ៉ាងច្រើន​ក្នុង​មួយថ្ងៃៗ​រាប់​លាន​រៀល ហើយ​ប្រាក់​មួយ​ចំនួន​ត្រូវបាន​លោក ថៃ លី បែងចែក​អោយទៅ​កំលាំង​ប៉ូលីស​និង​បេ​អឹម​ដែល​ធ្វើ​ការសហកា​រណ៍​ជាមួយ ពេទ្យសត្វ​ក្នុង​ការបង្ក្រាប​ក្រុម​ឈ្មួញ​ដែល​រឹងទទឹង​គេចវេស​មិន​បង់ ប្រាក់​អោយ​ក្រុម​ពេទ្យសត្វ​នៅពេល​ឆ្លងកាត់​ប៉ុស្តិ៍​របស់​ពួកគេ មួយចំនួន​ទៀត​គឺ​បែងចែក​អោយទៅ​មន្ត្រី​មាន​អំណាច​នៅក្នុង​មន្ទីរ​កសិកម្ម និង​ថ្នាក់ដឹកនាំ​ខេត្តតាកែវ​ផងដែរ​។ ដោយសារតែ​មាន​ការឃុបឃិត​គ្នា​លក្ខណៈ​ជា​ប្រព័ន្ធ​ទើប​លោក ថៃ លី អាច​បង្ក​ព្យុះភ្លៀង​បាន​តាម​អំពើ​ចិត្ត​ដោយ​មិន​ខ្លាចក្រែង​ច្បាប់​
​នោះ​។​

​ករណី​រឿង​អាស្រូវ​ខាងលើ​របស់លោក ថៃ លី ប្រសិនបើ​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម អ៊ុក រ៉ាប៊ុន និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​មិន​ប្រញាប់​ចាត់វិធានការ​អោយ​ធ្ងន់ធ្ងរ លើ​បុគ្គល​រូប​នេះ​ទេ​នោះ​ប្រជាពលរដ្ឋ​កម្ពុជា​និង​ទទួល​រង់​គ្រោះ ដោយសារ​តែ​នាំ​ជ្រូក មាន់ ទា និង​ស៊ុត​ពី​ប្រទេស​វៀតណាម​ចូលមក ដោយ​ពុំ​មាន​ការត្រួតពិនិត្យ​សុខភាព​នេះ ជាមិនខាន់​។ ហើយ​ក្រៅពី​នោះ​ក៏​បាន​ធ្វើអោយ​បាត់បង់​នៅ​ចំណូល​ថវិកាជាតិ​ពី​ការងារ ទាំងនេះ​ដោយសារ​តែ​អំពើពុករលួយ​
​របស់លោក ថៃ លី និង​បក្ខពួក​។​

​ទាក់ទង​ព័ត៌មាន​នេះ អ្នកយកព័ត៌មាន​យើង​បាន​ទូរស័ព្ទ​សូម​ការបំភ្លឺ​ពី​លោក ថៃ លី ដែរ​តែ​ទូរស័ព្ទ​ចូល​ជាច្រើន​លើក​ដោយ​គ្មាន​អ្នកទទួល​។ ចំណែក​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ ញឹប ស្រ៊ន ក៏​ពុំ​អាច​ទំនាក់ទំនង​បាន ៕​

Filed in: តាកែវ, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី