Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម សាយ ម៉េងគីម សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំក្រុមអចិន្ត្រៃយ៍នៃយុវជនគណបក្សខេត្ត

នៅរសៀលថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ឯកឧត្តម សាយ ម៉េងគីម សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំក្រុមអចិន្ត្រៃយនៃយុវជនគណបក្ស ខេត្តដោយមានការចូលរួមពីលោក លោកស្រីអនុប្រធាន សមាជិក សមាជិកាក្រុមអចិន្រ្តៃយ៍យុវជនគណបក្សខេត្ត ដើម្បីពិនិត្យ ពិភាក្សាទៅលេីរបៀបវារៈចំនួន៤ ដូចខាងក្រោម៖

១- ផ្សព្វផ្សាយលិខិតលេខ០៣/០១២១/យ.គ.ក ចុះថ្ងៃព្រហស្បតិ៍ ៨កេីត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់យុវជនគណបក្សថ្នាក់កណ្តាលស្តីពីការរៀបចំបង្កេីតក្រុ មអចិន្រ្តៃយ៍ និងផែនចំណុះនៃក្រុមការងារយុវជនគណបក្សកម្ពុជា ក្រសួង ស្ថាប័ន រាជធានី ខេត្ត

២-ផ្សព្វផ្សាយឯកសារជំនួយស្មារតីចុះថ្ងៃចន្ទ ១២កេីត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ របស់គណៈចាត់តាំងគណៈកម្មាធិការកណ្តាលស្តីពីការរៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា

៣-ពិនិត្យ និងកែសម្រួលលេីសេចក្តីព្រាងស្តីពីការបង្កេីតក្រុមអចិន្រ្តៃយ៍និងផែនចំណុះនៃក្រុមការងារយុវជនគណបក្សខេត្តមណ្ឌលគិរីតាមការណែនាំរបស់យុវជនគណបក្សថ្នាក់កណ្តាល

៤-ពិនិត្យ និងផ្តល់យោបល់លេីសេចក្តីព្រាងគំរូផែនការសកម្មភាពឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សរាជធានីខេត្ត តាមការណែនាំរបស់ឯកឧត្តមប្រធានផ្នែករាជធានីខេត្ត

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី