Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស្វាយ សំអ៊ាង ដឹកនាំក្រុមកាងារ អញ្ជើញចុះពិនិត្យ និងកែលម្អបរិវេណសំណង់វិមានឯករាជ្យ

ខេត្តមណ្ឌលគិរី៖ នៅវេលាយប់ថ្ងៃទី ១ ខែ មីនា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមទាំងលោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ និងមន្រ្តីជំនាញ បានអញ្ជើញចុះពិនិត្យ ការសាងសង់វិមានឯករាជ្យ និងរៀបចំកែលម្អបរិវេណសំណង់វិមានឯករាជ្យ ក្នុងក្រុងសែនមនោរម្យ ឲ្យមានសោភ័ណ្ឌ និងមានភាពស្រស់បំព្រង ដើម្បីធ្វើយ៉ាងណា បង្កើនសក្តានុពលវិស័យទេសចរ និងកែប្រែមុខមាត់ថ្មីរបស់ខេត្ត ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
ក្នុងការចុះត្រួតពិនិត្យនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញ ត្រូវសហការគ្នា ក្នុងការរៀបចំកែលម្អនៅបរិវេណសំណង់វិមានឯករាជ្យ ឲ្យកាន់តែមានចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកទស្សនាកំសាន្តនៅលើទឹកដី នៃខេត្តមណ្ឌលគិរី ក្នុងការរួមចំណែកបង្កើនសក្តានុពលវិស័យទេសចរ និងដើម្បីកែប្រែមុខមាត់ថ្មីរបស់ខេត្ត ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

បន្ថែមលើសនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរទាំងអស់ ដែលចូលមកទស្សនានៅវិមានឯករាជ្យនេះ ត្រូវចូលរួមថែរក្សាការពារទាំងអស់គ្នាផងដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី