សេចក្តីរាយការណ៍ពីខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា បច្ចុប្បន្ននៅទីក្រុងប៉ោយប៉ែត ហេដ្ឋារចនាសម្ព័ន្ធសំណង់បានកំពុងតែរីកចំរើនស្របតាមសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋនៅក្នុងក្រុងមួយនេះ ។ សំណង់អគារពាណិជ្ជកម្ម និងសំណង់អគារគេហដ្ឋាន និងសណ្ឋាគារ ភោជនីយដ្ឋាននានាបានកើតឡើងយ៉ាងច្រើន ស្របតាមតម្រូវការរបស់សង្គម ។
មន្ត្រីសុរិយាដី និងសំណង់ក្រុងមួយរូបបានឱ្យដឹងថា ការអនុញ្ញាតឱ្យសង់សំណង់នីមួយៗបានលុះត្រាតែមាន ការពិនិត្យទីតាំងឱ្យបានត្រឹមត្រូវ ទើបលោក ប្រាក់ ប៉ូលី ប្រធានការិយាល័យសំណង់ និងភូមិបាលក្រុងប៉ោយប៉ែត ចុះហត្ថលេខាអនុញ្ញាតឱ្យធ្វើការសាងសង់ស្របតាមបទដ្ឋានបច្ចេកទេស ត្រឹមត្រូវ ។ ក៏ប៉ុន្តែសំណង់ណាធ្វើការសាង សង់បទដ្ឋានបច្ចេកទេសនោះត្រូវធ្វើការផ្អាក និងពិនិត្យការសាងសង់ឱ្យបានត្រឹមត្រូវឡើងវិញ ។
ស្របពេលប្រទេសជាតិ កំពុងតែអភិវឌ្ឍន៍នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួន បានកំពុងតែជម្រុញឱ្យមាន ការរីករាលដាលនូវសំណង់នានា ដែលនានាបាននូវការដោះដូរផ្នែកពាណិជ្ជកម្ម និងអាជីវកម្ម ព្រមទាំងសេចក្តីត្រូវ ការចាំបាច់របស់សង្គមជាតិ ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា កន្លងមកមានពាក្យចោទប្រកាន់ថា លោក ប្រាក់ ប៉ូលី បានអនុញ្ញាតឱ្យ មានការសាងសង់សំណង់ល្មើសច្បាប់នានា ។ ក៏ប៉ុន្តែការអនុញ្ញាតនោះ គឺមានមន្ត្រីជំនាញធ្វើការពិនិត្យត្រឹមត្រូវ និង ស្របតាមការរីកចំរើនរបស់សង្គម និងការអភិវឌ្ឍន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនោះ លោកប្រាក់ ប៉ូលី បានអនុញ្ញាតឱ្យសាងសង់សំណង់នានា ពិតប្រាកដមែន តែពុំបានរំលោភទៅលើច្បាប់ភូមិបាលនោះឡើយ ។
ការចោទប្រកាន់មកលើរូបលោក ប្រាក់ ប៉ូលី នោះ គឺលេចចេញពីក្រុមមនុស្សមួយចំនួនដែលសាងសង់ សំណង់ល្មើសច្បាប់នានា ត្រូវបានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រុងបិទការសាងសង់ ទើបមានប្រតិកម្មបែបនេះ ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ប្រសិនបើក្រុមអ្នកដែលត្រូវការសាងសង់សំណង់ទាំងនោះគោរពច្បាប់ និងអនុវត្តទោតាមគោលការណ៍ណែនាំរបស់ការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលក្រុងប៉ោយ ប៉ែតនោះពិតជាពុំមានហេតុការណ៍អ្វី និងកើតឡើងរហូតដល់ធ្វើការវាយប្រហារបុគ្គលដែលប៉ះពាល់ដល់កិត្តិយស និងជាប់ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ថែមទៀតផង ។ ការិយាល័យសំណង់រង់ចាំបម្រើប្រជាពលរដ្ឋទាំងអស់មិនថា អ្នកណាម្នាក់នោះឡើយ ៕