Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ចេញស្ទីលបោកថ្មី( បងជួបគ្រោះថ្នាក់ចរាចរហើយ )ជួយបងផងអូន!!!

នារីម្នាក់បានរងគ្រោះចាញ់បោកប្រុសស្អាតដែលជាជនឆបោកម្នាក់យ៉ាងចាស់ដៃកាលពីវេលា ថ្ងៃទី២៥ ខែកុម្ភះឆ្នាំ២០២១នេះ។ ដោយសារតែនាង បានទន់ចិត្តជឿទៅតាមការលួងលោមរបស់បុរសម្នាក់ដែលទើបតែស្គាល់គ្នាតាមហ្វេសប៊ុក ព្រមវេលុយចំនួន១០៥០$ទៅអោយបុរសដែលមានគណនីហ្វេសប៊ុក អាខោនឈ្មោះYako Reallក្រោយពីបុរស ជាជនឆបោកនោះកុហក់ថាខ្លួនកំពុងជួបនឹងគ្រោញថ្នាក់ចរាចរក្នុងចំណុចស្រុកក្រគរ ខេត្តពោធិសាត់យ៉ាងធ្ងន់ធ្ងរ ហើយត្រូវការលុយ១០៥០$ជាចាំបាច់ដើម្បីបង់អោយប់ូលីសខេត្តពោធិសាត់ដើម្បីជាថ្នូរនឹងការដោះលែងអោយរួចខ្លួនវិញពីប៉ូលីសទាំងនោះ។

ប្រភពពីឳពុកមា របស់ជនរងគ្រោះលោក តារាវុធ រស់នៅភូមិ ក្នុងស្រុកសំរោង ខេត្តតាកែវ បានអោយដឹងថា ក្មួយស្រីរបស់លោកមានឈ្មោះកញ្ញា កេត ស្រីរត្ន័ បានទន់ចិត្តតាមការបោកបញ្ឆោតរបស់បុរសម្នាក់ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះYako Reall វេរអោយវាចំនួន១០៥០$ ។

ប្រភពពីលោកតារាវុធដដែលបន្តថា កន្លងមកក្មួយស្រីខ្ញុំរបស់លោកកញ្ញា កេត ស្រីរត្ន័ ប្រាប់ថានាងទើបតែស្គាល់គ្នានឹងម្ចាស់ហ្វេសប៊ុកខាងលើឆាតទៅឆាតមកទេ។ ហើយបានទំនាក់ទំនងគ្នាតាមហ្វេសប៊ុករៀងរាល់ថ្ងៃតែទាន់ជួបមុខគ្នានិងមិនទាន់បានប្រព្រឹត្តអ្វី អោយប្រាស់ចាកប្រពៃណីដូនតាខ្មែរឡើយ។ ប្រភបបន្ថែមថាមុនថ្ងៃចាញ់បោកឬព្រមវេលុយ១០៥០$អោយបុរសខាងលើនោះ នាងបានយល់ព្រមអោយបុរសឆបោកមកលេងផ្ទះនាង តាមការអង្វរសុំមកស្គាល់ផ្ទះនឹងជម្រាបសួរសុខទុក្ខ ពុក ម៉ែនាងនៅផ្ទះរបស់នាងផ្ទាល់ម្តង។

ប្រភពបន្តថា លុះថ្ងៃសន្យាមកដល់គឺដូចសន្យាមែន ស្រាប់តែបុរសរូបនោះបានទូរសព្ទ័មកនាងដោយប្រាប់ថា(បងជួបគ្រោះថ្នាក់ចរាចរហើយអូន)គឺនៅតាមផ្លូវក្នុងខេត្ត្តពោធិសាត់ ហើយបងត្រូវពឹងអោយអូនអោយជួយផ្ញើរលុយ១០៥០$អោយបងសិនដើម្បីដោះស្រាយបង់អោយប៉ូលីសខេត្តពោធិសាត់ជាថ្នូរនឹងការសុំអោយប៉ូលីសដោះលែងខ្លួនបង។ដោយសារភាព បុិនប្រសប់ក្នុងការនិយាយលួងលោមបោកនារីនិងដោយសារនាងទំនងបាក់ចិត្តស្រឡាញ់បុរស់ ដែលមានអាខោនហ្វេសប៊ុកឈ្មោះខាងលើតាមការឆតចុះឡើងខ្លះដែរទើបនាងទន់ចិត្តអាណិត ហើយព្រមរត់រកលុយវេលុយអោយបុរសបោកប្រាស់នោះចំនួន១០៥០$ដើម្បីគេបានមកជួបមុខពុកម៉ែនាងផង។

តែក្រោយពីបានផ្ញើរលុយលើកទី១ហើយស្រាប់តែបុរសឆបោកដដែលនោះបានទូសព្ទ័មកសុំបន្ថែមចំនួន៣៥០$ទៀតដើម្បីបង់អោយកាសែតឈ្មោះ(ហង្សមាស)តេហើយតេទៀតទើបនាងចាប់ផ្តើមយល់ថានាងចាញ់បោកការបោកប្រាស់របស់ម្ចាស់អាខោនYako Reallហើយ។ហើយនាងបានមកប្រាប់គាត់(លោកតារាវុធ)អោយជួយប្តឹងទៅនៅពោធិសាត់និងក្រសួងមហាផ្ទៃដែលជាសមត្ថកិច្ចជំនាញមេត្តាជួយដល់នាងផង ត្បិតនាងខំដើរខ្ចីលុយគេខ្លះទេដើម្បិផ្ញើរអោយជនឆបោកខាងលើព្រោះតែនាងចិត្តទន់អាណិតជឿតាមសម្លេងនៃការប្រើប្រាសដើម្បីបោកធ្វើអោយនាងយល់ថាគេរងគ្រោះថ្នាក់ចរាចរគួរងាណិតមែន។

ព័ត៏មាននេះនាងកេត ស្រីរត្ន័បានសុំចាត់ទុកជាពាក្យប្តឹងដល់សមត្ថកិច្ចនិងមន្ត្រីជំនាញគ្រប់ទីកនមលែង ពិសេសសុំប្តឹងមកក្រសួងមហាផ្ទៃ ខេត្ត ក្រុងទាំងអស់មេត្តាតាមចាប់ខ្លួនម្ចាស់អោខោនឈ្មោះYako Reall ដូចបានជូនភ្ជាប់(រូបភាព)នេះ ដើម្បីនាំយកមកអោយទទួលទោសតាមច្បាប់នែព្រះរាជាណាចក្រកម្ពុជា។និងសូមអោយបងប្អូនប្រជាពលរដ្ឋខ្មែរបានជ្រាបគ្រប់ៗគ្នានិងប្រុងប្រយត្ន័ចំពោះល្បិចឆបោកតាមហ្វេសប៊ុក ដោយប្រើប្រាស់ពាក្យកុហក់ថាខ្លួនកំពុងរងគ្រោះថ្នាក់ចរាចរបែបជំរាបខាងលើនេះដូចនាងផងដែរ។

((

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី