Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំគណៈកម្មការចុះពិនិត្យ និងស្រាវជ្រាវផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី និងឯកសារពាក់ព័ន្ធ ករណីដាក់របងហ៊ុមព័ទ្ធរំលោភយកដីរុក្ខទិវា

ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំគណៈកម្មការចុះពិនិត្យ និងស្រាវជ្រាវផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី និងឯកសារពាក់ព័ន្ធ ករណីដាក់របងហ៊ុមព័ទ្ធរំលោភយកដីរុក្ខទិវារបស់ ព្រះករុណា ដីស្រល់រដ្ឋ សម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន វូជីសាន និងហួរលីង។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ មេបញ្ជាការ បញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកនាយកទីចាត់ការអន្តរវិស័យ លោកអភិបាលក្រុងសែនមនោរម្យ លោកមេឃុំដាក់ដាំ លោកស្រីមេឃុំសែនមនោរម្យ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា៖ ក្រុមការងារកម្មការមានភារកិច្ចដូចតទៅ៖ ទី១ ត្រូវអនុវត្តនីតិវិធី ក្រោមការសម្របសម្រួលដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទី២ ចុះពិនិត្យ និងស្រាវជ្រាវផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី និងឯកសារពាក់ព័ន្ធ ករណីដាក់របងហ៊ុមព័ទ្ធរំលោភយកដីរុក្ខទិវារបស់ ព្រះករុណា ដីស្រល់រដ្ឋ សម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន វូជីសាន និងហួរលីង ដែលមានទីតាំង ក្នុងក្រុងសែនមនោរម្យ និងស្រុកអូររាំង ដោយសម្របសម្រួលសហការជាមួយក្រុមការងារក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ព្រមទាំងរៀបចំរបាយការណ៍ស្តីពីលទ្ធផល ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច និរាករណ៍ និងចេញដីកាដកហូត ទី៣ ប្រមូលចងក្រងឯកសារពាក់ព័ន្ធ និងរៀបចំផែនទីក្បាលដី ដោយកំណត់អត្តសញ្ញាណកម្ម និងកសាងសាវតាមនុស្ស និងឯកសារដើម្បីដាក់បន្ទុក ករណីរកឃើញភាពមិនប្រក្រតី ឬមិនសមស្រប ក្នុងការកាន់កាប់រំលោភយកដីរុក្ខទិវារបស់ព្រះករុណា ដីស្រល់រដ្ឋ សម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន វូជីសាន និងហួរលីង៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី