សៀមរាប ៖ បុរសម្នាក់បានស្លាប់ភ្លាម់ៗ នៅក្នុងពហុព្យាបាលជំងឺគ្លីនីកសុខភាព ខណះមានអាការៈឈឺក្បាលតឹងដើមទ្រូង គ្រូពេទ្យដាក់សេរ៉ូម បណ្តាលអោយប្រកាច់ស្លាប់សំណង(ប្រាំពាន់ដុល្លា)បញ្ចប់រឿង ហើយព្យាយាមបំបាត់វត្ថុតាងនិងប្រញាប់ប្រញាលបញ្ជូនសាកសពចេញពីគ្លីនិក ។
ហេតុការណ៍នេះបានកើតឡើងនៅវេលា៩នឹង៣០នាទីព្រឹកថ្ងៃ២៣ខែមេសា ឆ្នាំ២០១៥ នៅក្នុងមន្ទីរពេទ្យពហុព្យាបាលជំងឺ (គ្លីនីកសុខភាព) ស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។
បុរសម្នាក់ដែលត្រូវជាប្អូនថ្លៃជនរងគ្រោះបានអោយអ្នកយកព័ត៏មាន ដឹងថា ជនរងគ្រោះស្លាប់នោះមានឈ្មោះ យន់ សុធា ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងនឹងខេត្តសៀមរាប មានមុខរបជាជាងភ្លើងនឹងមានប្រពន្ធឈ្មោះ ប៉ែន សុខុម អាយុ៣៥ឆ្នាំមានកូនចំនួនពីនាក់។
បុរសដដែលបានបន្តថា ដំបូងជនរងគ្រោះដែលស្លាប់គាត់មានអាការះឈឺក្បាលតឹងណែនដើមទ្រូង ពិបាក់ក្នុងខ្លួនបានអោយរូបគាត់ជូនទៅគ្លីនីកសុខភាពដើម្បីអោយ គ្រូពេទ្យពិនិត្យព្យាបាលប៉ុន្តែពេលទៅដល់គ្លីនីកសុខភាពស្រាប់តែ គ្រូពេទ្យសួរពីបីម៉ាត់ក៏យកប្រដាប់វាស់តុងស្យុងវាស់រួចហើយ បានបូមថ្នាំជាច្រើនមុខចាក់បញ្ចូលក្នុងសេរ៉ូម រួចហើយដាក់អោយជនរងគ្រោះតែម្តង ៊ ភ្លាមៗស្រាប់តែជនរងគ្រោះបានប្រកាច់ស្លាប់ បន្ទាប់ពីលោកគ្រូពេទ្យដាក់សេរ៉ូមមិនបានប្រាំនាទីផង ។
សាច់ញាតិជនរងគ្រោះ បានអោយដឹងទៀតថា ក្រោយពេលជនរងគ្រោះស្លាប់ខាងមន្ទីរពហុព្យាបាល គ្លីនីកសុខភាពគេបានបង្ខំអោយសាច់ញាតិប្រញាប់យកសាកសពចេញ ដោយគ្មានកំណត់ហេតុពីសមត្ថកិច្ចជំនាញ និងព្យាយាមយកសំបកថ្នាំ និងសេរ៉ូមដែលជាវត្ថុតាងប្រមូលវេចខ្ចប់លាក់ទុក ដើម្បីបំបាត់ភស្តុតាង សាច់ញាតិដដែលបានបន្តទៀតថា ក្រោយពេលគេបញ្ជូនសាកសពមកដល់លំនៅដ្ឋានជនរងគ្រោះ ខាងគ្លីនីកសុខភាព គេមិនទទួលខុសត្រូវនោះទេ ប៉ុន្តែក្រុមគ្រួសារសាច់ញាតិបានរៀបចំឯកសារប្តឹងស្រាប់តែខាងគ្លីនី កមកសុំសំរួល ហើយក្រោយមកទៀត ក៏បានត្រូវរ៉ូវគ្នារទទួលសំណងចំនួន(ព្រាំពាន់ដុល្លា)យកមកធ្វើ បុណ្យសពបញ្ចប់ការប្តឹង ។
សាច់ញាតិបញ្ជាក់ទៀតថា ក្រោយពេលទទួលសំណង(ព្រាំពាន់ដុល្លា) ខាងគ្លីនីកបានសារភាពទទួលកំហុសពិតមែនពីការធ្វេសប្រហែសដែលមិនដឹង ថាជនរងគ្រោះមានជំងឺស្អី វាយថ្នាំខុសបណ្តាលអោយស្លាប់។
លោក វូ សុភេន ប្រធានមន្ទីរពហុព្យាបាលជំងឺ(គ្លីនីកសុខភាព)បានអោយដឹងតាមទូរ សព្ទ័យ៉ាងខ្លីថាខាងសាច់ញាតិជនរងគ្រោះបានយល់ព្រមផ្តឹតមេដៃទទួលសំណង (ប្រាំពាន់ដុល្លា)បញ្ចប់រឿងរួចរាល់ហើយ។
លោកវរសេនីយ៏ឯក ដួង សុខា នាយការិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានអោយដឹងតាមទូរសព្ទ័ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥ថា ក្រោយពីសមត្ថកិច្ចចុះទៅពិនិត្យសាកសព ដែលដឹកនាំដោយលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចាត់ចែងអោយគ្រូពេទ្យប្រមូលវត្ថុតាង ដូចជាសំបកថ្នាំ សេរ៉ូម និងវត្ថុតាងផ្សេងៗទៀត យកទៅធ្វើការស្រាវជ្រាវរួចរាល់ហើយ ប៉ុន្តែនៅមិនទាន់ដឹងថានាក់ជំងឺដែលជាជនរងគ្រោះស្លាប់នោះដោយសារ មូលហេតុអ្វីឬបណ្តាលមកពីគ្រូពេទ្យវាយថ្នាំខុសនោះទេ។
ចំណែក លោកគ្រួស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មិនអាចសុំការបភ្លឺបានទេ ដោយទូរសព្ទ័នៅក្រៅតំបន់សេវ៉ា។
លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ដឹកនាំសមត្ថកិច្ចចុះពិនិត្យសាកសពបានអោយ អ្នកយកព័ត៏មានដឹងតាមទូរសព្ទ័ នៅថ្ងៃទី ២៦ ខែមេសានេះថាបានអោយខាងព្រហ្មទណ្ឌ័កំរិតធ្ងន់កសាងសំណុំរឿងហើយ អង្កេតនិងដំណើរការក្តីគួបញ្ជាក់ផងដែរបើរកថាមូលហេតុមកពីការ ធ្វេសប្រហេសរបស់គ្រូពេទ្យខាងគ្លីនីកត្រូវប្រឈមុខផ្លូវច្បាប់។
លោកបានបន្តទៀតថារឿងសំណង(ប្រាំពាន់ដុល្លា)ជារឿងសាច់ញាតិ ជនរងគ្រោះនិងម្ចាស់គ្លីនីក ប៉ុន្តែពាក់ពាន់និងព្រហ្មទណ្ឌតុលាការនៅតែបើកការសើបអង្កេតបន្ត នៅពេលនេះមិនទាន់ដឹងថាជនរងគ្រោះស្លាប់ដោសារមូលហេតុអ្វីនោះទេដោយ សមត្ថកិច្ចកំពុងសើបអង្កេតនិងធ្វើកោសល្យបច្ចយ័លើវត្ថុតាង ៕