Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងនិងមិត្តភក្តិដែលជាអតីតសិស្សសាលាបាក់ទូកបានជួយរៀបចំពិធីបុណ្យសពជូនអតីតអ្នកគ្រូសីលធម៌ពលរដ្ឋជើងចាស់០១រូប!

អ្នកគ្រូ អេង សាវទ្ធី ជាអតីតគ្រូសីលធម៌ពលរដ្ឋនៃសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០រហូតចូលនិវត្តន៍ក្នុងឆ្នាំ២០០៨ បានទទួលមរណៈភាព កាលពីថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង១០ព្រឹកដោយជំងឹគាំងបេះដូងក្នុងជន្មាយុ75។

ការទទួលអនិច្ចកម្មរបស់អ្នកគ្រូ បានបន្សល់កូន០៣នាក់ ស្រី០២ ប្រុស០១ នៅបន្តវេនជាគ្រូបង្រៀនដូចៗគ្នា ក្នុងនោះមាន កូនស្រីទី១ ជាគ្រូនៅសាលាបឋមសិក្សាសន្ធរមុខ។កូនស្រីទី២ ជាគ្រូនៅវិទ្យាល័យបាក់ទូក។ កូនទី៣ ជាកូនប្រុសពៅ ជាគ្រូនៅវិទ្យាល័យប៊ុនរានីហ៊ុនសែនអរុណវតី បង្រៀនសីលធម៍ពលរដ្ឋ។ចំណែកស្វាមីរបស់អ្នកគ្រូជាយោធាចូលនិវត្តន៍ និងមានជម្ងឺប្រចាំកាយ ហើយថែមទាំងភ្លេចភ្លាំងស្មារតីផងដែរ។

ក្រោយពេលបានឮដំណឹងដ៏ក្រៀមក្រំនេះ ឯកឧត្តមឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញរួមជាមួយមិត្តភក្តិដែលជាអតីតសិស្សសាលាបាក់ទូកដែលធ្លាប់ជាកូនសិស្សរបស់អ្នកគ្រូអេង សាវទ្ធី បានជួយរៀបចំធ្វើបុណ្យសពអ្នកគ្រូទាំងស្រុងនិងបាននាំយកថវិកាមួយចំនួនទៅជូនដល់គ្រួសារសពដើម្បី
ទុកសម្រាប់ គ្រួសារប្រើប្រាស់ក្នុងការ ព្យាលបាលស្វាមីអ្នកគ្រូដែលកំពុងមានជម្ងឺនិងជរាផងដែរ។

ថវិកាសរុបដែលបាននាំយកទៅជូនដល់គ្រួសារសពមានចំនួន ៥,០០០$ដោយទទួលបានពីអតីកូនសិស្សដូចខាងក្រោម៖
1.ឯកឧត្តម លី ហុង 600$
2.ឯកឧត្តម រ័ត្ន មុនី 500$
3.លោក ហេង ផេង 500$
4.ឧត្តមសេនីយឯកកែវ សុទ្ធា 250$
5.លោក លី សារុន 200$
6.លោក លី ប៊ុនគង់ 200$
7.លោក សុខ ម៉េង 200$
8.ឯកឧត្តម ជា សុខឃាង 100$
9.លោក លៀក ស្រ៊ុន 200$
10.លោក ចាន់ សុរិយា 500$
11.អ្នកស្រីមេធាវី មួង ធនលាភី30$
12.អ្នកស្រី សេង ភីរ៉ា 50$
13.នាងសុខ ហ៊ុយ 50$ និង
14. ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង1,620 $។
បន្ថែមលើនេះ ក៏នៅមាន អតីតសិស្សសាលាបាក់ទូកដ៏ទៃទៀត បាននាំគ្នាទៅចូលបុណ្យសព អ្នកគ្រូ តាមសទ្ធារៀងៗខ្លួនផងដែរ៕

Filed in: Recent, ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ