រសៀលថ្ងៃព្រហ្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលបាលស្រុក និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ និងមន្រ្តីក្រោមឱវាទ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំការពង្រឹងវិធានការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់របស់ជនបរទេស និងសេចក្តីណែនាំរួមស្តីពីកិច្ចប្រត្តិបត្តិការរវាងកងការពារព្រំដែនគោក នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីបញ្ជាការវរៈ៦០៥ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិ ទិសភូមិភាគទី ៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ក្នុងពិធីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានឧបត្ថម្ភសម្ភារដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់បញ្ជាការដ្ឋាននគរបាលការពារព្រំដែនគោកលេខ៦០៥ រួមមាន ៖ អង្ករ៥បាវ មី៥កេះធំ ត្រីខ៥កេះ និងថវិកាចំនួន ៤,០០០,០០០ បួនលានរៀល។