Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាជីវករ​ផ្សារ​បាន​លុង​ប្រតិកម្ម​ជាមួយ​និងក្រុមហ៊ុនប្រមូល​សំរាម គឹម ជ្រា របស់លោក ជា គង់ ​

​ខេត្ត​រតនគិរី ៖ ក្រុម​អាជីវករ​លក់ដូ​រមាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន គឹម ជ្រា របស់​លោក​ជា គង់​(​ប្រមូល​សំរាម​) ជាមួយ​អាជ្ញាធរ​ក្រុង​មួយ​ប្រាវ​ផ្អើល​ពេញ​ផ្សារ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៥ វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក នៅក្នុង​ទីប្រជុំជន​ផ្សារ​បាន​លុង ស្ថិតនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ។​

​នៅក្នុង​កន្លែង​មាន​ជម្លោះ​នោះ ត្រូវបាន​ក្រុម​អាជីវករ​ប្រមាណ​ជាង ៤០ នាក់ បាន​អោយ​អ្នកកាសែត​ដឹងថា នៅ​មុនពេល​កើតហេតុ មាន​ជម្លោះ ដោយ​ពួកគាត់​តូប​លក់ដូរ​គ្រប់​ប្រភេទ​បាន​ឃើញ​ខាង​អាជ្ញាធរ​ក្រុង​បាន​លុង​ សហការ​ជាមួយ​ក្រុមហ៊ុន​គឹម ជ្រា ប្រមូល​សំរាម​របស់ លោក​ជា គង់ បាន​ដឹក​សម្ភារៈ​សំណង់​មាន​ដូចជា​ម៉ាស៊ីនភ្លើង និង​ដែក​យក​មក​កសាង​តូប​ថ្មី​បន្ថែម​ទៀត ។ ហើយ​ប្រាប់​អាជីវករ​ផ្អាក​មួយរយៈ​សិន រង់ចាំ​ធ្វើ​តូប​ថ្មី ចាំ​ចូល​លក់​បន្ត​ទៀត ប៉ុន្តែ​អាជីវករ​មិន​ព្រម​ចេញ​ទេ​ដោយ​រងចាំ​ធ្វើ​កិច្ចសន្យា​ត្រឹមត្រូវ​សិន ​។ ដោយ​លោក អ៊ុក  សំអុល អភិបាលក្រុង​បាន​លុង​បាន​មានប្រសាសន៍ថា ក្នុងការ​ដឹក​សម្ភារៈ​សំណង់​មក​សាងសង់​តូប​ថ្មី​នេះ​គឺ​កសាង​អោយ​បងប្អូន​ ជនជាតិដើម​ភាគតិច​លក់ដូរ​ជុំវិញ​ផ្សារ អាជីវករ​លក់​ចាស់ៗ​ត្រូវ​ផ្អាក​មួយរយៈ​សិន ហើយ​ខាង​អាជ្ញាធរ​ក្រុង​បាន​សហការ​ជាមួយ​អាជ្ញាធរ​ត្រឹមត្រូវ ។

ដោយឡែក លោក ជាម សុផាត បាន​អោយដឹងថា ខាង​ក្រុមហ៊ុន​ហេង​ដា​រ៉ា វិយោគ​ផ្សារ​មាន​ច្បាប់​ត្រឹមត្រូវ មាន​សុពលភាព​វិនិយោគ​ផ្សារ​ចំនួន ៣៥ ឆ្នាំ មកដល់ពេលនេះ​ទើប​បាន​តែ​ចំនួន ៨ ឆ្នាំ​ទេ ហើយ​ជាង ២ ខែ​នេះ ក្នុង​ឆ្នាំ​២០១៥​ខាង​ក្រុមហ៊ុន ហេង ដា​រ៉ា អត់​បាន​ដក​ភាស៊ី​តាម​តូប​អាជីវក​ចំនួន​៥០០​តូប ជុំវិញ​ផ្សារ​ធ្វើអោយ​ខាត​ថវិការ​បង់​ជួន​រដ្ឋ​ក្នុង​១​ខែៗ​រាប់​លាន​រៀល ។​

​ដោយឡែក ក្រុម​អាជីវករ​លក់ដូ​រ​គ្រប់​ប្រភេទ​សុំណូម​ដល់​សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា​សុំ​មេត្តា​ជួយ​អន្ត​រគ​មន៍​អោយ​ រហ័ស ព្រោះ​ពួក​ជួបប្រទះ​នៅ​ការលំបាក​ណាស់ ពេល​ពួកគាត់​កំពុង​លក់ដូរ​មាន​អាជ្ញាធរ​ក្រុង​នឹង​ក្រុមហ៊ុន​គឹម ជ្រា ប្រមូល​សំរាម ដេញ​ចេញ​ជា​ញឹកញាប់​និង​នៅពេល​យប់​មក​លួច​រុះរើ​តូប​លក់ដូរ​របស់​ពួក​គាត់​ ចេញ ។​

​ពួក​អាជីវករ​លក់ដូរ​បាន​ត្អូញត្អែ​ល​ថា ក្នុង​ផ្សារ​តែ​មួយ​មាន​អ្នកគ្រប់គ្រង​ផ្សារ​រហូតដល់​៣​អង្គភាព ទី​១​សាលាក្រុង​បាន​លុង ទី​២​ក្រុមហ៊ុន​គឹម ជ្រា ប្រមូល​សំរាម អ្នកមានអំណាច អ្នកមាន​លុយ​បើ​មិន​រក​វិធី​ដោះស្រាយ​គ្នា​តាម​ច្បាប់​ទេ ធ្វើ​អោយ​អាជីវករ​ពិបាក​រកស៊ី​ណាស់ ។​

​ពួក​អាជីវករ​ថា​អ្នក​រក​រឿង​អាជីវករ​គឺ​អាជ្ញាធរ​ក្រុង និង​ក្រុមហ៊ុន​គឹម ជ្រា តែងតែ​ហាម​អាជីវករ​ជា​ញឹកញាប់​ឲ្យ​ឈប់​លក់ដូរ ហើយ​សព្វថ្ងៃនេះ ពួកគាត់​បង់​ភាស៊ី​ជួន​ខាង​សាលាក្រុង​ក្នុង​តូប ១០០ រៀល​ខាង​អនាម័យ សំរាម​១​តូប​៥០០​រៀល ក្នុង​មួយ​ខែ​បង់ ៤ ម៉ឺន​រៀល តែ​ពួកគាត់​អត់​ទាន​បាន​បង់លុយ​ជួន​ទេ​។ ដោយឡែក​ខាង​ក្រុមហ៊ុន​ហេង​ដា​រ៉ា របស់​លោក​សា លាង អត់​បាន​ដើរដក​ភា​ស៊ីទេ ៕

cy-03

 cy-01 cy-02

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានថ្មី