Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នូវគ្រឿងឧបភោគ​ បរិភោគ​ និងថវិកាមួយចំនួន​ ចែកជូនដល់កងកម្លាំងនគរបាល

មណ្ឌលគិរី៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្តោយខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម, នាព្រឹកថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១  ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នូវគ្រឿងឧបភោគ​ បរិភោគ​ និងថវិកាមួយចំនួន​ ចែកជូនដល់កងកម្លាំងនគរបាលដែលឈរជើងនៅតាមបណ្តាប៉ុសិ៍្តនគរបាលការពារព្រំដែនគោកទាំង១៤ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ (លេខ៦២១ និង៣០៣) ដោយក្នុងមួយប៉ុស្តិ៍ៗទទួលបាន៖ អង្ករ​ ១០០គីឡូ, មី ០២កេស, ភេសជ្ជៈ ០៣កេស, ទឹកអាកុល ០៥លីត្រ, ម៉ាស់ ០៥ប្រអប់ និងថិវិកា ចំនួន ៤០ម៉ឺនរៀល ដើម្បីដោះស្រាយការហូបចុកប្រចាំថ្ងៃ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី