Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រថយន្ត​មួយ​គ្រឿង​ដឹក​ខា​រ៉ា​បាវ​ចំនួន​២០០​កេះ​ត្រូវ​ម្ចាស់​ក្រុមហ៊ុន​ប្តឹង​នគរបាល​បទ​រំលោភ​សិទ្ធ​បញ្ញា​ឃាត់​

បាត់ដំបង ៖កាល​វេលា​ម៉ោង ​១១ ​ថ្ងៃត្រង់​កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥​ត្រង់ចំណុច​ក្បែរ​ផ្លូវ​រថភ្លើង ស្ថិតក្នុង​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង មានរថយន្ត​មួយ​គ្រឿង​ម៉ាក​ហ្វុយ​សូ​ដឹក​ភេសជ្ជៈ​ខា​រ៉ា​បាវ​ចំនួន ​២០០ កេស ​ពី​ក្រុងភ្នំពេញ ​មក​ខេត្ត​បាត់ដំបង​ ត្រូវ​ម្ចាស់​ក្រុមហ៊ុន​ តាំង​ សេង​ហួត ​ប្តឹង​ទៅ​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ពី​បទ​រំលោភ​សិទ្ធ​បញ្ញា​ ​ដោយ​បញ្ជារ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ សហការ​ជាមួយ​កម្លាំង​បង្ការ​បង្ក្រាប​ឃាត់​រថយន្ត​  ។​

​លោក វរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​មានប្រសាសន៍ថា ក្រោយពី​ទទួលបាន​នូវ​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​តាំង​សេង​ហួត​នាំចូល​ ផ្ដាច់មុខ​នៅ ទំនិញ​ភេសជ្ជៈ​ខា​រ៉ា​បាវ​    ​និង​មាន​គេ​ដឹក​ជញ្ជូន​មក​ខេត្ត​បាត់ដំបង​បាន​បំពាន​នឹង​ច្បាប់​ កម្មសិទ្ធិបញ្ញា​នោះ​    ​រូបលោក​បាន​ចាត់​កម្លាំង​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ហើយ​ក៏​ដឹកនាំ​ កម្លាំង​បង្ការ​បង្ក្រាប​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចេញ​ ប្រតិបត្តិការ​ល្បាត​គ្រប់​ច្រកល្ហក​ក្នុង​ក្រុង​បាត់ដំបង ក៏​បាន​ប្រទះឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​Fuso​ពាក់​ស្លាក​លេខ​បាត់ដំបង​ 3A0885 ដោយមាន ផ្ទុក​ទំនិញ​ពេញ​រថយន្ត ក្នុងនោះ​ក៏​មាន​ភេសជ្ជៈ​ខា​រ៉ា​បាវ​ជាច្រើន​កេះ​ផងដែរ រួច​នាំយក​មក​សាកសួ​រ​តែម្តង​។​

​ឈ្មោះ ខន សុខុម ហៅ​សំ​អូន ភេទ​ប្រុស អាយុ​៣២ ឆ្នាំ​អ្នកបើកបរ​រថយន្ត​និង​ព្រូ​រថយន្ត​ឈ្មោះ លឹម ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ខ្នាចរមាស​ឃុំ​ខ្នាចរមាស​ស្រុក​ប​វេល​ខេត្ត​ បាត់ដំបង​បាន​អោយ​ដឹងថា​ពួកខ្លួន​មានមុខ​របរ​ស៊ីឈ្នួល​បើក​រថយន្ត​ឲ្យឈ្មោះ ឈី រស់នៅ​ភូមិ​ន​រា​ឃុំ​ន​រា ស្រុក​សង្កែ គឺ​ដឹដង​តែ​បើករថយន្ត​ទៅ​ដឹក​ទំនិញ​មិន​បាន​ដឹង​ភេសជ្ជៈ​ខា​រ៉ា​បាវ​ចំនួន​ ២០០​កេស​ខាងលើ​ជា​របស់​ក្លែងក្លាយ​ឬ​ខុសច្បាប់​ទេ ។

​ខា​រ៉ា​បាវ​នេះ​ដឹក​ចេញពី​ចំណុចឃ្លាំង​ស្តុក​ឡោ ម៉េងហ៊ួត ដែល​មាន​ទីតាំង​នៅក្បែរ​ផ្ទះ​ប្អូន​ប្រាក់ លី​ហ៊ួ​រន តាម​បណ្តោយ​ផ្លូវ​ជា​សុផារ៉ា រាជធានី​ភ្នំពេញ​យកមក​ប្រគល់ឲ្យ​ឈ្មោះ អ៊ឹម សេង ជា​អាជីវករ​លក់​ទំនិញ​នៅ​ភូមិ​ទួល​តា​ឯក ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ជំនាញ​ឃាត់​តែម្តង​។​
​លោក​ជេតវណ្ណ​នី​ស្នងការរង​កណ្តាល​យុត្តិធម៌​បាន​អោយដឹងថា​ការដឹកនាំ​ បង្ក្រាប​មិន​ថា​បទល្មើស​សិទ្ធ​បញ្ញា​នោះទេ​អោយតែ​ថ្នាក់លើ​ដាក់​ផែនការ​ រូបលោក​និង​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ភ្លាម​។​

​លោក ឡុង ស្រេង ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​អោយដឹងថា ភេសជ្ជៈ​ខា​រ៉ា​បាវ​របស់​ក្រុមហ៊ុន​តាំង​សេង​ហួត នាំចូល​ផ្តាច់មុខ​មាន​ដាក់​អក្សរ​ខ្មែរ នៅជាប់​កំប៉ុង ចំណែក​ភេសជ្ជៈ​ខា​រ៉ា​បាវ​ចំនួន​២០០​កេស ដែល​ឃាត់​បាន​មាន​អក្សរ​បរទេស និង​ដឹកជញ្ជូន​ចែកចាយ​លក់​គ្មាន​ការអនុញ្ញាត​ពី​ក្រុមហ៊ុន ។ បច្ចុប្បន្ន​អ្នកបើកបរ​និង​សម្ភារៈ​ដែល​ឃាត់​បាន​ត្រូវ​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាកា​ដោះស្រាយ​តាម​និតិ​វិធី ៕

Filed in: ខេត្តបាត់ដំបង, ព័ត៌មានជាតិ, ព័ត៌មានថ្មី