Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស្វាយ សំអ៊ាង​ អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម នាយឧត្តមសេនីយ៍​ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងទទួល​កងវិស្វកម្មចុះត្រួតពិនិត្យ​មើល​ស្ថានភាពការដ្ឋានសាងសង់ផ្លូវតាមខ្សែ​ប​ន្ទាត់​ព្រំដែន​ កម្ពុជា​-វៀតណាម​

មណ្ឌលគិរី៖​ នាព្រឹកថ្ងៃសៅរ៍​ ៩រោច​ ខែមាឃ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី០៦​ ខែកុម្ភៈ​ ឆ្នាំ២០២១​ ឯកឧត្តម ស្វាយ សំអ៊ាង​ អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម នាយឧត្តមសេនីយ៍​ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងទទួល​កងវិស្វកម្ម ព្រមទាំង ឧត្តមឧត្តមសេនីយ៍ទោ​ ឡោ សុខា​ ស្នងការនគរបាលខេត្ត​ និងសហការី​ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ​ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី​ បានអញ្ជេីញអមដំណេីរ​ និងចុះត្រួតពិនិត្យ​មើល​ស្ថានភាពការដ្ឋានសាងសង់ផ្លូវតាមខ្សែ​ប​ន្ទាត់​ព្រំដែន​ កម្ពុជា​-វៀតណាម​ និងជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងណែនាំដល់កងម្លាំងដែលឈរជេីងនៅតាមតំបន់ព្រំដែន​ អំពីវិធានការទប់ស្កាត់​ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩​ ចាប់ពីចំណុចច្រករបៀង០១ ជាប់ព្រំប្រទល់ខេត្តក្រចេះ​ រហូតដល់ចំណុចប៉ុស្តិ៍ការពារព្រំដែនអូរហ៊ុច ក្នុងភូមិសាស្ត្រស្រុកកែវសីមា​ និងស្រុកអូររាំង​ ខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះដែរ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់កងកម្លាំងឈរជើងតាមគោលដៅសម្រាប់ដោះស្រាយការហូបចុកផងដែរ។

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី