Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ស្តីពីកិច្ចការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម

មណ្ឌលគិរី៖ នារសៀលថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ស្តីពីកិច្ចការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម​ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត​។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ​ សុខា ស្នងការនគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ស្នងការរង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែន គោកទាំង២​ អធិការនគរបាលក្រុង/ស្រុក ទាំង០៥​ និងនាយការិយាល័យពាក់ព័ន្ធមួយចំនួនផងដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរ​ ឯកឧត្តមឧត្តមសេនីយ៍ស្នងការ​ បានដាក់ចេញនូវផែនការបន្ទាន់ដល់កងកម្លាំងទាំងអស់​ ជាពិសេសកងកម្លាំងនគរបាលការពារព្រំដែន​ ត្រូវយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម​ គឺត្រូវទប់ស្កាត់ និងហាមឃាត់ប្រជាពលរដ្ឋទាំងសង្ខាងមិនឲ្យឆ្លងកាត់ចេញ-ចូលតាមតំបន់ព្រំដែន កម្ពុជា-វៀតណាម ដោយអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី