Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាវុធហត្ថរាជធានីភ្នំពេញ បន្ថែមការអភិវឌ្ឍន៍ថ្មីមួយជំហានទៀត នាដើមឆ្នាំ២០២១!

កន្លងមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង និងដោយមានការណែនាំ ចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអភិវឌ្ឍន៍ជាបន្តបន្ទាប់ តាមរយៈការធ្វើទំនើបកម្ម នូវសំណង់អាគារ រដ្ឋបាល ក៏ដូចជាកត្តាមនុស្សនិងកត្តាសម្ភារៈគ្រឿងបំពាក់គ្រប់ប្រភេទ មួយជំហានម្តងៗ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។

នៅរសៀលថ្ងៃទី២០ ខែមករា ដើមឆ្នាំ២០២១នេះ អាវុធហត្ថរាជធានីភ្នំពេញ បានសម្រេចនូវស្នាដៃថ្មីបន្ថែមទៀត ដោយបានកែលម្អរសំណង់អាគារទាំងស្រុងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបឹងកេងកង ឲ្យមានភាពទំនើបស៊ីវីល័យ តាមស្តង់ដារួមរបស់អាវុធហត្ថរាជធានីភ្នំពេញ និងដោយបានការអញ្ជើញចុះពិនិត្យដោយផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ព្រមទាំងមានការចូលរួមពីអ្នកឧកញ៉ា លាង ឃុន អាជ្ញាធរមូលដ្ឋានខណ្ឌ សង្កាត់ និងក្រុមការងារ ជាច្រើននាក់ទៀតផងដែរ។

សមិទ្ធិផលថ្មី របស់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបឹងកេងកងដែលទើបសម្រេចបាននេះ គឺបង្ហាញអំពីការរីកចម្រើនរបស់ អាវុធហត្ថរាជធានីភ្នំពេញ បន្ថែមថ្មីពីលើសមិទ្ធិផលស្នាដៃជាច្រើន ដូចដែលធ្លាប់បានបង្ហាញនាពេលកន្លងមក មានដូចជាទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញផ្ទាល់ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា និងកងរាជអាវុធហត្ថខណ្ឌដូនពេញ ហើយជាទស្សនវិស័យរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នឹងបន្តកសាង សមិទ្ធិផលតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌ ចំនួន១១ផ្សេងទៀតជាបន្តបន្ទាប់មួយជំហានម្តងៗ ឲ្យមានភាពទំនើបតាមស្តងដារួមតែមួយគ្រប់ៗខណ្ឌ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ