Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ចែ​ណា​ក់អាងស្បែក​ប្តី​ជា​អធិការ​នគរបាល​ស្រុក​មេមត់​រកស៊ី​ដឹក​ឈើ​ប្រណីត​​សមត្ថកិច្ចជំនាញមិនហ៊ាន​ប៉ះ​

ខេត្ត​ត្បូងឃ្មុំ ៖ ថ្មី​នេះ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រី​តូចតាច នៅ​ស្រុក​មេមត់ បាន​រាយការណ៍​ឲ្យដឹងថា ៖ លោក ប៉េង អេង​ហាក់ ជា​អធិការ​នគរបាល ស្រុក​មេមត់ ដែល​ទើប​ឡើង កាន់តំណែង​ថ្មីៗ ទទួល​រង​ការចោទប្រកាន់​ថា​បាន​ធ្វើ​ជា​បង្អែក ឲ្យ​ឈ្មួញ​ឈើ​ប្រណីត​ល្បី​ឈ្មោះ​ស្រី វណ្ណៈ ដែល​គេ​និយម​ហៅ ចែ​ណាក់ រស់នៅ​ភូមិ​មេមត់ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ធ្វើ​ជំនួញ​ឈើ​យ៉ាង​ពេញបន្ទុក គ្មាន​សមត្ថកិច្ច​ណា ហ៊ាន​ក្អក​ជាមួយ​គាត់​ឡើយ ។ មូលហេតុ​ដែល​ឈ្មួញ​ឈើ​ភេទ​ស្រី​នេះ​អាច​ធ្វើ​សកម្មភា ព​រកស៊ី​ជួញ​ឈើ​ប្រណីត​ក្នុង​អាណាចក្រ​ខេត្ត​ត្បូងឃ្មុំ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ត្រូវ បាន​មន្ត្រី​តូចតាច​មួយ​ចំនួន បាន​ខ្សឹប​ប្រាប់​ថា អ្នកស្រី វណ្ណៈ ដែល​គេ​និយម​ហៅ ចែ​ណាក់​នោះ​គឺ ជា​ភរិយា​លោក ប៉េង អេង​ហាក់ អធិការនគរបាល ស្រុក​មេមត់ ហ្នឹង​ឯង ​។

បច្ចុប្បន្ន​ចែ​ណាក់​កំពុង​ប្រឹង​ទាំង​ថ្ងៃ ប្រឹង​ទាំងយប់ ក្នុង​ការរកស៊ី ដឹកជញ្ជូន​ឈើ​ប្រណីតៗ​នាំចេញ​ទៅ​ស្រុក​យួន តាម​ច្រករបៀង ក្នុង​ដែមដី ស្រុក​មេមត់​ដែល​លោក​ប្តី របស​គាត់​គ្រប់គ្រង ដោយ​គ្មាន​ក្រែង​ញញើត​អ្វី​ឡើយ ហើយ​ជាទូទៅ ឈើ​របស់ ចែ​ណាក់ ដឹកជញ្ជូន​មក​ពី ភាគ​ខាងលើ គឺ​មកពី​ខេត្ត​ក្រចេះ ស្ទឹងត្រែង យូរៗ​ម្តង មកពី​ខេត្ត​មណ្ឌលគិរី ទាំង​បេង ធ្នង់ គ្រញូង នាងនួន នាង​ចាប ហូរហែ ។​

ប្រជាពលរដ្ឋ​រស់នៅ ក្នុង​ស្រុក​មេមត់ បានឲ្យដឹងថា ក្នុង​១​យប់ៗ មាន​រថយន្ត​ម៉ាក កាមរី​ហើម ស្វិត ឡង់​គ្រីស័រ រថយន្ត ម៉ាក​ស៊ាំ​ង​យ៉ុង និង​រថយន្ត​យី​ឌុប ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​ប្រភេទ​នាងនួន មិន​ក្រោម ១៥​ទៅ ២០​គ្រឿង នោះទេ ប៉ុន្តែ​សមត្ថកិច្ច គ្រប់​ជំនាញ មិន​ដែល​បង្ក្រាប​នោះ​ទេ ចាំតែ​រាប់​ក្បាល​ឡាន យក​លុយ​ប៉ុណ្ណោះ​។ ​រឿង​ដែល​លោក ប៉េង អេង​ហាក់ បិទ​ភ្នែក​ឬ​ធ្វើ​ជា​បង្អែក ឲ្យ​ប្រពន្ធ​រកស៊ី​ដឹកឈើ​ប្រណីត យ៉ាង​អនាធិបតេយ្យ នាំឲ្យ​មាន​ការរិះគន់ ជា​ចំហរ​ថា “​គាត​ជា​មន្ត្រី​ដែល​ផ្គើន​នឹង​ប្រសាសន៍​សម្តេច​តេជោ ដែល​ណែនាំ​មន្ត្រី​ឲ្យ មុជទឹក​ឱ្យ​ដុះ​ក្អែល កុំ​ឱ្យ​ប្រពន្ធ​លូកដៃ ក្នុង​ការងារ​ប្តី ដូច​ពាក្យចាស់ លោក​ពោល​ថា ប្តី​ស័ក្តិ​៤ ប្រពន្ធ​ស័ក្តិ​៥”​។

គេ​មិនដឹងថា​តើ លោក ម៉ៅ ពៅ ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ ទទួល​បាន​ប្រយោជន៍​អ្វីខ្លះ​ពី​លោក ប៉េង អេង​ហាក់ ដែល​កំពុង​ធ្វើ​ជា​ខ្នងបង្អែក ឲ្យ​ប្រពន្ធ​រកស៊ី​ឈើ​ខុសច្បាប់ នោះឡើយ​បាន​ជា​សម្ងំ​ឈឹង​ធ្វើ​មិន​ដឹង​ចំពោះ​បទល្មើស​ព្រៃឈើ​ដែល​ចែ​ណា​ក់​ប្រ ព្រឹត​ដោយ​មាន​ការការពារ​ពី​លោក ប៉េង អេង​ហាក់ ។ ​ទាក់ទិន​នឹង​សេចក្តីរាយការណ៍​ខាងលើនេះ សារព័ត៌មានយើង​ មិន​អាច​រក​ការបំភ្លឺ​ពី​លោក ប៉េង អេង​ហាក់ បានទេ ៕

Filed in: ខេត្តត្បូងឃ្មុំ, ព័ត៌មាន​ខ្សឹបខ្សៀវ