ប្រភពបានអោយដឹងថា ចាប់តាំងពីលោកស្រី រ័ត្ន យ៉ង់ បានចូលនិវត្តន៍មក លោក យក់ សង្វាត បានឡើងធ្វើជា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ក្នុងរយៈពេលបីឆ្នាំមកនេះ គឺលោកប្រធានមន្ទីរ រូបនេះ បាននិងកំពុងប្រព្រឹត្តអំពើពុករលួយ កឹបកេងថវិកាជាតិ និងថវិកាគំរោង ក្នុងមួយឆ្នាំៗរាប់រយលានរៀល ដោយមានការសហការជាមួយបក្ខពួកជំនិត គឺលោកស្រី អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងជាបេឡាធិការឈ្មោះ ម៉េង សុវណ្ណមល្លិកា និង លោក ទិត្យ សុវណ្ណឌី មន្ត្រីការិយាល័យរដ្ឋបាលនិង លោក អៀង ដារ៉ាវុធ មន្ត្រីការិយាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងលោក សៀង សារ៉េត ដែលទើបផ្ទេរមកពីក្រសួង ប្រុងតូយកតំណែងធ្វើជាអនុប្រធានមន្ទីរ។
ប្រភពព័ត៌មានពីមន្ត្រីបញ្ជាក់ប្រាប់ឱ្យដឹងថា លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាlវិជ្ជាជីវៈខេត្តកោះកុង ត្រូវបានមន្ត្រីជាច្រើននៅក្នុងមន្ទីរសម្តែងនូវ ការមិនសប្បាយចិត្តចំពោះការ ដឹកនាំរបស់គាត់ដោយសារតែមន្ត្រីភាគច្រើនមើលឃើញថា ប្រធានមន្ទីររូបនេះ ជាមនុស្សដែលពូកែ ប្រព្រឹត្តអំពើពុករលួយ និងបក្ខពួកនិយមរួមនិងរបៀបដឹកនាំតាមបែបផ្តាច់ការ ។
ដោយឡែក ចំណែកឯមន្ត្រីក្រៅពីនោះ ទោះបីមានឋានៈខ្ពស់រហូតដល់អនុប្រធានមន្ទីរ និងប្រធានការិយា ល័យជាច្រើនដែលមិនមែនជាបក្ខពួករបស់ខ្លួនគឺការងារទាំងអស់មិនត្រូវបានប្រធានមន្ទីរមួយនេះប្រគល់ការងារ អោយធ្វើនិង មិនអោយដឹងឭពីកិច្ចការផ្ទៃក្នុងរបស់មន្ទីរ ហើយចាប់តាំងពីលោក យក់ សង្វាត ឡើងធ្វើជាប្រធាន មន្ទីរក្នុងរយៈពេល៣ឆ្នាំនេះគឺរូបគាត់មិនដែល ដឹកនាំអង្គប្រជុំផ្ទៃក្នុងដើម្បីបែងចែកភារកិច្ចដល់អនុប្រធាន មន្ទីរនិងប្រធាន អនុប្រធានការិយាល័យនោះទេ ហើយយកមកចាយអោយបានត្រឹមត្រូវ គឺអាចធ្វើមន្ទីរនេះបាន រហូតដល់បី មិនមែនមួយធ្វើមិនហើយនោះទេ។
តាមប្រភពដដែលបានបញ្ជាក់ថា ដោយសារការដឹកនាំរបស់ប្រធានមន្ទីរពោរពេញ ដោយអំពើពុករលួយ បក្ខពួកនិយម និងផ្តាច់ការបានធ្វើអោយមន្ត្រីជាច្រើន ក្នុងមន្ត្រីក្របខណ្ឌ ៤៤នាក់, មន្ត្រីកម្មសិក្សា ៩នាក់ បានសំដែងនូវការមិនសប្បាយចិត្ត។ ហើយចំពោះមន្ត្រីដែលព្យូរការងារចំនួន ៥រូបនិង មន្ត្រីផ្ទេរចេញពីមន្ទីរចំនួន ២រូប និងមន្ត្រីដែលសុំលាឈប់ពីការងារនោះ ពួកគាត់ភាគច្រើនក៏បានសម្តែងនូវការមិនសប្បាយចិត្តទៅនឹង ការដឹកនាំរបស់លោកប្រធានមន្ទីរឮយក់សង្វាតដែរដោយសារតែកន្លងមកគឺ ពួកគាត់តែងតែរងការប្រមាថ និងការកឹបកេងផលប្រយោជន៍ផងដែរ។
ចំពោះរចនាសម្ព័នដែលមានស្រាប់តាំងពីលោកស្រី រ័ត្ន យ៉ង់ នៅជាប្រធានមន្ទីរ គឺមិនត្រូវបានលោក យក់ សង្វាត ប្រគល់ការងារឱ្យធ្វើតាមតួនាទីនោះទេ ដោយការងារទាំងអស គឺ់លោកប្រធានមន្ទីរប្រើតែមនុស្សជំនិតរបស់គាត់៣-៤នាក់តែប៉ុណ្ណោះ។ ហើយបើនិយាយពី អំពើពុករលួយនៅក្នុងមន្ទីរការងារខេត្តកោះកុងគឺចាប់តាំងពីលោក យក់ សង្វាត ឡើងកាន់តំណែងមក ឃើញថា មានលក្ខណៈធ្ងន់ធ្ងរគឺថវិកានៅគ្រប់ជំពូកតែងតែត្រូវបានលោកប្រធានមន្ទីរនិងលោកស្រីអនុប្រធានការិយាល័យរដ្ឋបាលនិង ហិរញ្ញវត្ថុម៉េងសុវណ្ណមល្លិកាធ្វើការឃុបឃិតគ្នាកឹបកេងក្នុងមួយ ឆ្នាំៗមិនតិចជាង២០០លានរៀលនោះទេ។
ភាគច្រើនថវិកាដែលគេកឹបកេងនោះគឺប្រាក់រេច្ចទ័យដែលមានក្នុងមួយជុំជាង ២០លានរៀល គឺលោកប្រធានមន្ទីរ និងបក្ខពួកស៊ីដាច់ស្ទើរ ទាំងស្រុងបូករួមការកឹបកេងប្រាក់ទូទាត់ត្រង់ហើយជាពិសេសគឺការកឹបកេង ប្រាក់សាងសង់អគារមន្ទីរមកដល់ពេលនេះចំណាយអស់ជិត ១០០០លានរៀល ប៉ុន្តែធ្វើមិនទាន់ហើយប្រាក់នេះ ប្រសិនបើយកមកចាយអោយបានត្រឹមត្រូវគឺ អាចធ្វើមន្ទីរនេះបានរហូតដល់៣មិនមែនមួយធ្វើមិនហើយនោះទេ។
មន្ត្រីជាច្រើនបានទទូចសុំអោយលោក អភិបាលខេត្តកោះកុង ប៊ុន លើត លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ អ៊ិត សំហេង លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេង ទៀតជួយពិនិត្យស្រាវជ្រាវលើករណីការប្រព្រឹត្តអំពើពុករលួយរបស់លោក ប្រធានមន្ទីរ យក់ សង្វាត និងបក្ខពួកដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។ សារព័ត៌មានបានសុំការបំភ្លឺពីលោកប្រធានមន្ទីរបាននោះទេ ព្រោះគ្មានលេខទំនាក់ទំនង ៕