មណ្ឌលគិរី៖ នារសៀលថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអញ្ជើញដ៏ខ្ពង់ខ្ពស់ចុះធ្វើ ទស្សនកិច្ច និងពិនិត្យអាជ្ញាប័ណ្ណក្រុមហ៊ុន រង់ ឈីង អ៊ិនដាស ស្រ្តៀល អ៊ិនវេសមេន(ខេមបូឌា) ខូអិលធីឌី នៅចំណុចមេសំ ស្ថិតនៅក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា។
នៅក្នុងការចុះធ្វើទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលនេះដែរ មានការអញ្ជើញអមដំណើរដោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធាន អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជុំវិញខេត្តផងដែរ។