Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

យុវជន​សម័យថ្មី មានឱកាស ទទួលបាន​ការអប់រំ ទាំង​ក្នុង​និង​ក្រៅប្រទេស​ស្មើរៗ​គ្នា ក្រោម​សន្តិភាព ដែល​បានមកពី​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​!

ដោយសារ​កត្តា​សុខសន្តិភាព ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ ដែល​កើតចេញពី​ភាព​វៃ​ឈ្លាស របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ឲ្យ​យុវជន​កម្ពុជា​បច្ចុប្បន្ន មានឱកាស​ស្មើរៗ​គ្នា​ក្នុង​ការទទួល​បានការ​សិក្សាអប់រំ ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​ចូលរួម​បម្រើ​សង្គមជាតិ ឲ្យ​មានការ​អភិវឌ្ឍ​ជា​លំដាប់ ដែល​នេះ​គឺជា​សច្ចៈ​ភាពមិន​អាច​បំភ្លៃ​បានជា​ប្រវត្តិសាស្ត្រ​។

​មិន​ខុស​អំពី​យុវជន​ដទៃ លោក​វរសេនីយ៍ឯក សៀ ទីន កូនប្រុស​លោក រ័ត្ន ស្រ៊ាង បានទទួល​ឱកាស​សិក្សា និង​បានបញ្ចប់​ការសិក្សា​របស់ខ្លួន លើ​មុខជំនាញ​ជាច្រើន​ជា​បន្តបន្ទាប់ រួមមាន បរិញ្ញាបត្រ​ធុរៈកិច្ច គ្រប់គ្រង​យោធា ពី​សាលា​បណ្ឌិតសភាយោធា ប្រទេស​អូស្ត្រាលី បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គោលនយោបាយ​សាធារណៈ​និង​អភិបាលកិច្ច ពី​ប្រទេស​អូស្ត្រាលី ហើយ​ថ្មីៗ​នេះ​ទើបតែ​បញ្ចប់​វគ្គ បញ្ជាការ​សេនាធិការ ពី​ប្រទេស​សិង្ហ​បុរី និង​បាន​យក​យុ​ទ្ឋ​សាស្ត្រ​ថ្មីៗ មក​អភិវឌ្ឍ​អង្គភាព​របស់ខ្លួន ស្របតាម​ការរីកចម្រើន​របស់​ប្រទេសជាតិ​។​

​ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​បីនាក់ កើត​ក្នុង​ត្រកូល​គ្រួសារ​មន្ត្រីរាជការ​ធម្មតា យុវជន សៀ ទីន បាន​ចាប់យក​អាជីព​ជា​កងរាជអាវុធហត្ថ ដោយសារ​កាល​នៅ​ក្មេង​រូបលោក​បានឃើញ​ឪពុក​ស្លៀក​ឯកសណ្ឋាន​កងរាជអាវុធហត្ថ ក៏​ធ្វើ​ឲ្យ​ខ្លួន​មានចិត្ត​ស្រឡាញ់​ចង់​ក្លាយជា​មន្ត្រី​អាវុធហត្ថ​ដូច​ឪពុក និង​ដោយសារ​ខ្លួន បានចាប់កំណើត​ក្នុងសម័យ​ប្រទេសជាតិ​កំពុង​ជួបប្រទះ​បញ្ហា​សង្គ្រាមស៊ីវិល រឹតតែ​ជម្រុញ​ឲ្យ​ខ្លួន​មានចិត្ត​ស្រឡាញ់​អាជីព ជា​កងកម្លាំងប្រដាប់អាវុធ ដែល​អាច​ចូលរួម​ស្វែងរក ក្ដី​សុខ សន្តិភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ តាំងពី​ពេលនោះ លោក​ក៏​សម្រេចចិត្ត​ប្តេជ្ញា​ថា​នឹង​ចាប់យក​ជំនាញ​កងរាជអាវុធហត្ថ​នេះ​ឲ្យ​បាន រហូត​សម្រេច​បំណង​ដូច​សព្វថ្ងៃនេះ​។​
​និយាយ​អំពី​ប្រវត្តិ​របស់លោក​វរសេនីយ៍ឯក សៀ ទីន គឺ​នៅ​ឆ្នាំ​២០០៨ លោក​បាន​ចូល​បម្រើ​ការងារ​នៅ​កងរាជអាវុធហត្ថ ហើយ​នៅ​ឆ្នាំ​២០០៩ លោក​បាន​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​។ នៅក្នុង​វគ្គ​នោះ លោក​បានដាក់​ពាក្យ​ប្រឡង​ទៅ​សិក្សា​នៅ នៅ​សាលា​បណ្ឌិតសភាយោធា ប្រទេស​អូស្ត្រាលី​រយៈពេល​៤​ឆ្នាំ​។​

ក្រៅ​អំពី​ការសិក្សា​ទ្រឹស្ដី​នៅ​សាលា លោក​ក៏ដូចជា​សិក្ខាកាម​ដ៏​ទៃ គឺ​តម្រូវអោយ​ចុះ​អនុវត្ត​ផ្ទាល់​តាមរយៈ​ការធ្វើ​សមយុទ្ធ​នានា ដែល​សាលា​បានរៀបចំ​ឡើង​អោយ​ដូចនឹង​សង្គ្រាម​ជាក់ស្ដែង ដោយ​ឆ្លងកាត់​គ្រប់​ឧបសគ្គ បូករួម​នឹង​ស្ថានភាព​អាកាសធាតុ ត្រជាក់​ខ្លាំង ឬ​ក្ដៅ​ខ្លាំង គឺ​សិក្ខាកាម​គ្រប់រូប​តម្រូវ​អោយ​បន្ត​សមយុទ្ធ​នោះ​រហូតដល់​ចប់ តែ​ជាក់ស្ដែង សិស្ស​ខ្លះ​ត្រូវបាន​បញ្ឈប់ ដោយសារ​កាយសម្បទា​ពួកគាត់​ទ្រាំទ្រ​ពុំរួច​ក្នុងការ​ហ្វឹកហាត់​សមយុទ្ធ​ទាំងនោះ​។ ដោយឡែក​ចំពោះ​លោក វរសេនីយ៍ឯក សៀ ទីន ដោយមាន​ការប្ដេជ្ញាចិត្ត តស៊ូ​មោះមុត និង​ដោយ​ខ្លួន​ជា​តំណាង​ប្រទេស​កម្ពុជា ក្នុង​វគ្គ​សិក្សា បាន​ជម្រុញ​អោយ​រូបលោក​តស៊ូ​ជំនះ មិន​បោះបង់ចោល​ក្ដី​ស្រ​ម៉ៃ​របស់ខ្លួន រហូត​ទទួលបាន​ជោគជ័យ​ដោយបាន​បញ្ចប់​ការសិក្សា នៅ​សាលា​បណ្ឌិតសភាយោធា​អូស្ត្រាលី និង​ជា​បន្តបន្ទាប់​ឈានទៅដល់​ការបញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ក្នុងប្រទេស​អូស្ត្រាលី ក៏ដូចជា​វគ្គ​បញ្ជាការ​សេនាធិការ នៅក្នុង​ប្រទេស​សឹង្ហ​បុរី ព្រមទាំង​បាន​យកចំណេះ​ជំនាញ​ដែល​ខ្លួន​បាន​រៀន យកមក​ចូលរួម អភិវឌ្ឍន៍​អង្គភាព អភិវឌ្ឍ​ប្រទេសជាតិ និង​ការពារ​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​បុព្វហេតុ ជាតិ សាសនា និង​ព្រះមហាក្សត្រ​៕​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ