ក្នុងឱកាសដ៏បវរសួស្តី មហាប្រសើរ ឆ្នាំថ្មី ឆ្នាំសកល ២០២១ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម សូមអនុញ្ញាតគោរពចូលរួមសម្តែងនូវមនោសញ្ចេតនា ប្រកបដោយសេចក្តីសោមនស្សរីករាយ ក្នុងឱកាសឆ្នាំថ្មី សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធបោះព្រំប្រសិទ្ធិពរជ័យគ្រប់ប្រការ ជូនដល់ ឯកឧត្តមឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ។
ក្នុងឱកាសឆ្នាំថ្មីនេះដែរ សូម ឯកឧត្តម និងលោកជំទាវ ផ្តល់ពរជ័យដល់ប្រជាជាតិខ្មែរទាំងមូល ព្រមទាំងក្រុមគ្រួសារ បុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕