Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោកឧត្តមសេនីយ៍ទោ ឡោ​ សុខា និងភរិយា ព្រមទាំងសហការី សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ក្នុងឱកាសចូលឆ្នាំសកល​ ២០២១

មណ្ឌលគិរី៖​ នៅក្នុងឱកាសដ៏ឧត្តុងឧត្តម ថ្ងៃចូលឆ្នាំសកល​ ២០២១ លោកឧត្តមសេនីយ៍ទោ ឡោ​ សុខា ស្នងការ​ នៃស្នងការដ្ឋាននគរបាលខត្តមណ្ឌលគិរី​ និងភរិយា ព្រមទាំងសហការី សូមសម្តែងនូវមនោសញ្ចេតនា សេចក្តីសោមនស្សរីករាយក្រៃលែង និងសូមគោរពជូនពរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ​ ទទួលបាននូវ​ សុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុ​យឺនយូរ ដើម្បីបន្តដឹកនាំកងកម្លាំងនគរបាលជាតិក្នុងកិច្ចការការពារសន្តិសុខ​ សុវត្ថិភាពជូនប្រទេសជាតិ​ និងប្រជាពលរដ្ឋជានិច្ចនិរន្តរ៍តរៀងទៅ។
​ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ
យេីងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោះព្រំប្រសិទ្ធពរជ័យ​ ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជាទីស្រលាញ់​ ទទួលបាននូវសេចក្តីសុខ​ សុភមង្គល​ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី