មណ្ឌលគិរី៖ នៅក្នុងឱកាសដ៏ឧត្តុងឧត្តម ថ្ងៃចូលឆ្នាំសកល ២០២១ ខ្ញុំបាទ ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ នៃស្នងការដ្ឋាននគរបាលខត្តមណ្ឌលគិរី និងភរិយា ព្រមទាំងសហការី សូមសម្តែងនូវមនោសញ្ចេតនា សេចក្តីសោមនស្សរីករាយក្រៃលែង និងដឹងគុណ គោរពជូនពរចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមប្រកបដោយ សុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តចូលរួមចំណែកដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ ឈានទៅរកភាពសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ
យេីងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោះព្រំប្រសិទ្ធពរជ័យ ដល់សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជាទីស្រលាញ់ ទទួលបាននូវសេចក្តីសុខ សុភមង្គល និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
0