ក្នុងឱកាសដ៏បវរសួស្តី មហាប្រសើរ ឆ្នាំថ្មី ឆ្នាំសកល ២០២១ ខ្ញុំបាទឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី សូមអនុញ្ញាតគោរពចូលរួមសម្តែងនូវមនោសញ្ចេតនា ប្រកបដោយសេចក្តីសោមនស្សរីករាយ ក្នុងឱកាសឆ្នាំថ្មី សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធបោះព្រំប្រសិទ្ធិពរជ័យគ្រប់ប្រការ ជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា «ស្ថាបនិកសន្តិភាព» សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ព្រមទាំង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន «មាតាមនុស្សធម៌នៃកម្ពុជា» សូម សម្តេច ប្រកបដោយ សុខភាពល្អបរិបូរណ៍ ដើម្បីបន្តជាម្លប់ដ៏ត្រជាក់ជុំក្សេមក្សាន្ត និងបន្តដឹកនាំប្រទេសជាតិប្រកបដោយការរីកចម្រើន ភាពសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។
ក្នុងឱកាសឆ្នាំថ្មីនេះដែរ សូម សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ពរជ័យដល់ប្រជាជាតិខ្មែរទាំងមូល ព្រមទាំងក្រុមគ្រួសារ បុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕