ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំរដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះកំណត់ព្រំប្រទល់រដ្ឋបាលរវាងខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ និងរដ្ឋបាលក្រុងស្រុករវាងខេត្តមណ្ឌលគិរី។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឈឹម កាន អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកអភិបាល អភិបាលរងក្រុងស្រុកទាំង៥។