Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំ ស្តីពីចាត់តាំងក្រុមការងារចុះកំណត់ព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ នៃខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលប្រជុំរដ្ឋបាលខេត្តមណ្ឌលគិរី បានកិច្ចប្រជុំស្តីពីចាត់តាំក្រុមការងារ ដើម្បីសិក្សាសម្របសម្រួលដោះស្រាយ និងវាយតម្លៃលម្អិតឱ្យបានច្បាស់អំពីស្ថានភាពព្រំប្រទល់រដ្ឋបាលរវាងខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ព្រមទាំងព្រំប្រទល់ក្រុង/ស្រុក នៃខេត្តមណ្ឌលគិរី។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកនាយកទីចាត់រដ្ឋបាលខេត្តស្តីទី លោកមេបញ្ជាការកងកម្លាំងប្រដាប់ទាំងបីប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាល អភិបាលរងក្រុង/ស្រុកទាំងប្រាំ។

នៅក្នុងកិច្ចប្រជុំនេះ ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថា៖ ក្រុមការងារគណៈកម្មការកំណត់ព្រំទល់ នៃខេត្តមណ្ឌលគិរី ត្រូវចុះសិក្សាកំណត់ព្រំប្រទល់ខាងលើឱ្យបានច្បាស់លាស់ និងលើកផែនការធ្វើរបាលការណ៍យ៉ាងយូរបំផុតត្រឹមថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០នេះ ដើម្បីដាក់ជូនក្រសួងមហាផ្ទៃ។

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី