Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​លោក​រ័ត្ន​ចាន់ណា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​រង​ការរិះគន់​ថា មានការ​ពាក់ព័ន្ធ​ក្នុងការ​រកស៊ី​ដឹក​ជញ្ជូនឈើប្រណិត​ទៅប្រទេស​វៀតណាម​

ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យដឹងថា ឈ្មួញ​ឈើ​ដ៍​ល្បីល្បាញ រ័ត្ន ចាន់ណា​  ដែល​ជា​មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ ទើប​បង្កើតឡើង​ថ្មី​នោះ គាត់​មាន​មនុស្ស​ជំនិត ២​នាក់ គឺ​ឈ្មោះ​លីន​និង​ឈ្មោះ​វុ​ធ​ឱ្យ ប្រមូល​ទិញ និង​ដឹកជញ្ជូន​ឈើ​ប្រណីតៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រាល់​យប់​ថ្ងៃ​  យកទៅលក់​នៅ ប្រទេស​វៀតណាម តាម​ច្រក​ដូន​រ័ត្ន​, ច្រក​ទន្លេ​ចាម ច្រក​ចាន់​មូល​, ច្រក​បឹង​ជ្រោ​ង និង​ច្រក​ជាំ​ក្រវៀន​… ជាដើម ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្តាប់​តូច ដោយ​មិន​ខ្វល់​ពី​បទ​បញ្ជា របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជា​ការណែនាំ របស់លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​ផង​ដែរ ។​

​តាម​ប្រភព​បាន​បញ្ជាក់ថា បន្ទាប់ពី​បាន​ឡើង ជា​មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ​រួចហើយ​… មេបញ្ជាការរង​រូបនេះ ក៍​បាន​ផ្លាស់ប្តូរ​រូបភាព​ពី​ការ «​រកស៊ី​ដឹក​ជញ្ជូន​ឈើ ដោយ​ខ្លួនឯង ទៅ​ជា​ការប្រើប្រាស់ ដៃជើង​កូនចៅ​ឱ្យ រកស៊ី​ដឹក​ជញ្ជូន​ឈើ​ជំនួស​ខ្លួន (​រ័ត្ន ចាន់ណា​) វិញ​» ដើម្បីឱ្យ​គេ​មើលឃើញ​ថា ខ្លួន (​រ័ត្ន ចាន់ណា ) លែង​រកស៊ី​ដឹក​ជញ្ជូន​ឈើ ដូច​កាល​នៅ​ធ្វើ​ជា​មន្ត្រី កងរាជអាវុធហត្ថ​ស្នាក់ការ ៧០១ ទៀតហើយ ។ ប៉ុន្តែ​ផ្ទុយទៅវិញ គេ​បាន​ដឹងថា មេបញ្ជាការរង​រ័ត្ន ចាន់ណា​នៅតែ និង​តែងតែបាន​ប្រើប្រាស់ មនុស្ស​ជំនិតៗ​របស់ខ្លួន ឱ្យ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​… ដោយ​មាន​រូប​គាត់ (​រ័ត្ន ចាន់ណា​) ជា​អ្នក​កាង​ពីក្រោយ​ខ្នង ចាំ​ជួយ​ដោះស្រាយ បញ្ហា​ទាំងឡាយ សម្របសម្រួល ជាមួយ​សមត្ថកិច្ច ពាក់ព័ន្ធ​គ្រប់​ជំនាញ ។​

​ប្រជាពលរដ្ឋ នាំគ្នា​និយាយ​រិះគន់ថា មាន​មន្ត្រី​មួយចំនួន ក្នុង​ជួរ​កម្លាំងប្រដាប់អាវុធ បាននិងកំពុង​រកស៊ី ប្រព្រិត្តបទ​ល្មើស ព្រៃឈើ​ខុស​ច្បាប់ ជា​ការផ្ទុយ​ទាំងស្រុង ទៅ​នឹង​តួនាទី​របស់​ខ្លួន ដែល​ថ្នាក់លើ​បាន​ប្រគល់ជូន​… ជាក់ស្តែង​ដូចជា​ឈ្មោះ រ័ត្ន ចាន់ណា​មាន​តួនាទី​ជា​មន្ត្រី កងរាជអាវុធហត្ថ ស្នាក់ការ​សន្តិសុខ​លេខ ៧០១ ជាដើម ។​បន្ថែម​ពីលើ​នេះ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ក៍​តែង​បាន​ធ្វើ​ការណែនាំ ចំពោះ​មន្ត្រីៗ​កងរាជអាវុធហត្ថ នៅ​គ្រប់​លំដាប់ថ្នាក់ និង​គ្រប់​រាជធានី / ខេត្ត ជារឿយៗ​ដែរ​ថា …​មិន​ត្រូវ​ឃុបឃិត ប្រព្រិត្ត​បទល្មើស​ផ្សេងៗ ដូច​ជា​បទល្មើស​ព្រៃឈើ​… ៘ ធ្វើឱ្យប៉ះពាល់​ដល់ កិត្តិយស​អង្គភាព ជាដាច់ខាត​… ។​

​គួររម្លឹកថា កន្លងមក​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  តែង បាន​អំពាវនាវ​ផង និង​ព្រមាន​ខ្លាំងៗ ជា​បន្តបន្ទាប់​ផង​ថា​… សូម​ឱ្យ​ថ្នាក់ដឹកនាំ​, មន្ត្រីរាជការ​ទាំងឡាយ និង​កងកម្លាំង​ប្រដាប់​  អាវុធ​គ្រប់​ប្រភេទ ត្រូវតែ​បញ្ឈប់ ឬ​ដក​ខ្លួន​ជា​បន្ទាន់​… កុំ​ឱ្យ​ជាប់​ពាក់ព័ន្ធ​នឹង បទល្មើស​ព្រៃឈើ​… បើ​មិន​អញ្ចឹងទេ នឹង​ត្រូវ​ដក​បុណ្យ​សក្តិ ឬ​ធ្លាក់​ពី​តំណែង​… ដែល​អាច​ឈាន​ដល់​ចាប់​ខ្លួន បញ្ជូនទៅ​ឱ្យ​តុលាការ កាត់ទោស​ដាក់គុក ជាមិនខាន​ទៀតផង ។ ហេតុដូច្នេះ​ហើយ ប្រជាពលរដ្ឋ បាន​សំណូមពរ​ថា សូមឱ្យ​លោក​នាយ​ឧត្តមសេនីយ៍ សៅ​សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​លោក​ប្រាជ្ញ​ច័ន្ទ​ អភិបាលខេត្ត​ត្បូងឃ្មុំ ព្រមទាំង​លោក វ៉ា សារិទ្ធ​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ មេត្តា​ចាត់​វិធានការ​ក្តៅ​ទៅលើ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ​រ័ត្ន ចាន់ណា ។

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​សារព័ត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការបំភឺ​ ពី​លោក រ័ត្ន ចាន់ណា​, លោក លីន និង​លោក វុ​ធ បាន​ទេ​នៅ​ពេល​នេះ ។​/

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង