Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់​ ពាក់ព័ន្ធករណីជួញដូរនិងរក្សាទុកសារធាតុញៀនដោយខុសច្បាប់

មណ្ឌលគិរី៖ នៅថ្ងៃច័ន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក​ ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០​ វេលាម៉ោង២០:២៥នាទី ដោយមានការសហការរាយការណ៍ពីម្ចាស់សណ្ឋាគារ ស្រ៊ី លាងហ៊ីម​ និងដោយមានការបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ស្នងការនគរបាលខេត្ត​,​ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន​ បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានធ្វើការចុះបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​ នៅត្រង់ចំណុចសណ្ឋាគារ ស្រ៊ី លាងហ៊ីម បន្ទប់លេខ២០៧ ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចយេីងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន​ ០១នាក់​ ឈ្មោះ សុខ សុវណ្ណ (ហៅម៉ាប់) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ មិនពិតប្រាកដ​ ទីលំនៅ មិនពិតប្រាកដ។ រួមនិងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបានរួមមាន៖​ ម្សៅក្រាមសង្ស័យថាជាសារធាតុញៀនចំនួន​ ៤៦កញ្ចប់ (៤៥កញ្ចប់តូច និង០១កញ្ចប់ធំ),​ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ០១គ្រឿង,​ ប្រាក់ដុល្លាចំនួន​ ២០$,​ ប្រាក់រៀលចំនួន​ ២៥,០០០៛,​ ម៉ូតូ០១គ្រឿង​ ម៉ាក អ៊ិចសេនធឺ​ និងឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។
ក្នុងពេលកំពុងបង្រ្កាបនោះកម្លាំងសមត្ថកិច្ចយើងបានធ្វេីការចាប់ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធចំនួន ០៤នាក់ផ្សេងទៀត​ ក្នុងនោះមានស្រីចំនួន​ ០១នាក់​៖
១.ឈ្មោះ រ៉េត រ៉ន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ មិនពិតប្រាកដ ។
២.ឈ្មោះ មួន ទូច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ កម្មករ ។
៣.ឈ្មោះ តាយ រដ្ឋា ភេទប្រុស អាយុ​ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ រត់តាស៊ី។
៤.ឈ្មោះ ស្រន់ ស្រីល័ក្ខ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ មិនពិតប្រាកដ ។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើ​ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន​ កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ​ ដេីម្បីចាត់ការបន្តតាមនិតីវិធីច្បាប់៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី