ខេត្តកំពង់ចាម ៖ កាលថ្ងៃទី១៩ មករា ២០១៤ កម្លាំងស្នងការនគរបាលខេត្តកំពង់ចាមបានចុះបង្រ្កាបវង់ល្បែង សង្វៀនជល់មាន់មួយកន្លែង រួមទាំងល្បែងអាប៉ោងផង មួយកន្លែង និង ឃាត់ខ្លួនបានអ្នកលេង និងវត្ថុតាងមួយចំនួន ។
ស្នងការនគរបាលខេត្តកំពុងចាម ក្រោមការចង្អុល បង្ហាញពីលោក ឧត្តមសេនីយ៍ត្រី បែន រ័ត្នដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ទោ ចាន់ ហោ នាយរងការិយាល័យកណ្តាលនគរបាលព្រហ្ម ទណ្ឌ និង លោក រៀល សុភិន ព្រះរាជអាជ្ញារង ខេត្ត កំពង់ចាម បានដឹកនាំកម្លាំងបង្ក្រាបសង្វៀនជល់មាន់ និង លេងអាប៉ោង មួយកន្លែងនៅភូមិមានជ័យ ឃុំមេមង ស្រុកមេមត់ ។
ក្នុងសកម្មបង្ក្រាបនេះ សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម បានឃាត់ខ្លួនអ្នកញៀនល្បែង ចំនួន ១២ នាក់ ដកហូត ម៉ូតូ ៥៣ គ្រឿង មាន់ ៣ ក្បាល អាប៉ោងមួយវង់ផងដែរ ៕