Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោកអនុសេនីយ៍ឯក យ៉ុង គីមម៉េង មន្រ្ដីអាវុធហត្ថប្រចាំទិសស្រុកអន្លង់វែង សុំធ្វើការបដិសេធ និងច្រាលចោលទាំងស្រុង ចំពោះការបង្ហោះព័ត៍មាន

ខេតឧត្ដរមានជ័យ៖ លោកអនុសេនីយ៍ឯក យ៉ុង គីមម៉េង មន្រ្ដីអាវុធហត្ថប្រចាំទិសស្រុកអន្លង់វែង សុំធ្វើការបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការបង្ហោះព័ត៍មាន បង្កាច់បង្ខូចដូចការ ចោទប្រកាន់ មកលើរូបលោក នេះគឺជាព័ត៍មានបំភ្លៃការពិត បង្កាច់បង្ខូច ធ្វើអោយប៉ះ ពល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូរមន្រ្ដីរាជការ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។

លោកយ៉ុង គីមម៉េង បានបញ្ជាក់ថា រូបភាពខាងលើដែលបានចុះផ្សាយតាមព័ត៍មាន ជារូបលោកពិតប្រាកដមែន ដែលជារូបភាពយូរមកហើយ ដែលលោកបានទិញឈើពីពលរដ្ឋមានបីប្រភេទគឺឈើ ធ្នង់ ឈើ ស:ក្រម និងឈើ តាសេក យកមកបិតពិដានផ្ទះ ស្ថិតនៅភូមិ ត្រពាំងរុន ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីតុបតែងលំអរក្នុងគេហដ្ឋាន រៀបអាពាហ៍ពិពាហ៍ នៅក្នុងពេលឆាប់ៗខាងមុខនេះ។​

ហើយលោកមិនដែលកេណ្ឌឲ្យពលរដ្ឋនិងរកស៊ីបទល្មើសឈើ នៅតាមខ្សែបន្ទាត់ព្រំដែនដូចការចោទប្រកាន់នោះឡើយ។ ហេតុនេះសូមមហាជននិងអង្គភាពសារព័ត៍មានទាំងអស់ កុំមានការយល់ច្រឡំ ដូចតាមការបង្ហោះព័ត៍មាន ចោទប្រកាន់គ្មានការពិតបន្តទៀត៕

Filed in: ខេត្តឧត្តរមានជ័យ, ព័ត៌មានជាតិ, ព័ត៌មានថ្មី