Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យស្ថានភាពនៅតាមតំបន់ព្រំដែន និងពិនិត្យការរុះរើតង់របស់វៀតណាម នៅភូមិសាស្រ្តស្រុកកោះធំ

ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ដ្រីចុះពិនិត្យការរុះរើតង់របស់វៀតណាម ដែលនៅជាប់ព្រំដែន ស្ថិតក្នុងភូមិសាស្រ្តស្រុកកោះធំ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។

សូមជម្រាបថា តង់ចំនួន២៦កន្លែង ដែលវៀតណាម បានបោះទីតាំងនៅជាប់ព្រំដែនខេត្តកណ្តាល ត្រូវបានទាហានវៀតណាម រុះរើចេញវិញអស់ហើយ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។

នេះបើតាម ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់បែបនេះក្នុងពេលដែលឯកឧត្តមចុះពិនិត្យមើលការរុះរើតង់នេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការសន្ទនាតាមប្រព័ន្ធវិដេអូរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ង្វៀង សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមបញ្ជាក់ថា ដើម្បីរឹតបន្តឹងការឆ្លងដែនដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ភាគីវៀតណាមបានបោះតង់យោធានៅជាប់ព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលនៅចំណុចនេះភាគីទាំងពីរ មិនទាន់មានការឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែននៅឡើយទេ។

បន្ទាប់ពីមានការតវ៉ាពីភាគីកម្ពុជា រួមមានទាំងការធ្វើកំណត់ទូតផងនោះ ប្រទេសវៀតណាម ក៏បានរុះរើតង់មួយចំនួនចេញ មុននឹងឈានដល់ការរុះរើទាំងស្រុងនៅថ្ងៃនេះផងដែរ៕

Filed in: ខេត្តកណ្តាល, ព័ត៌មានជាតិ, ព័ត៌មានថ្មី