Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល ដឹកនាំកម្លាំងចុះបង្ក្រាបហ្គេមបាញ់ត្រីឃាត់ខ្លួនជនសង្ស័យ៩នាក់,

 

(#ខេត្តកណ្តាល)៖ជនសង្ស័យប្រុសស្រី០៩នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីនិងចែកចាយសារធាតុញៀនដោយខុសច្បាប់ហេតុការណ៍នេះបានកើតឡើងថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២៣:៣០នាទី ផ្ទះបើកល្បែងហ្គេមបាញ់ត្រី ស្ថិតនៅលើប្រឡាយព្រែកតាំងហ៊ុន(សំណង់មិនរៀបរយ)ក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ក្នុងនោះមានស្រីម្បាក់៖
១. ឈ្មោះ យក់ សង្ហឺ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត(ផ្តល់ទីតាំង)។
២. ឈ្មោះ សៀង ស្រីប៉ុច ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ(ផ្តល់ទីតាំង)។
៣. ឈ្មោះ វ៉ន វណ្ណះ ហៅ អាលូ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត(ជួញដូរ)។
៤. ឈ្មោះ ស៊ុន រដ្ឋា ហៅអាខ្ចៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត(ជួញដូរ)។
៥. ឈ្មោះ សួន ស្រួច ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត(ប្រើប្រាស់)។
៦. ឈ្មោះ សល រីណា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(ប្រើប្រាស់)។
៧. ឈ្មោះ ឈឹន ចាន់ទ្រា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(ប្រើប្រាស់)។
៨. ឈ្មោះ ឡេង ណាវី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មេរ មុខរបរ លក់ដូរ(ប្រើប្រាស់)។
អ្នកទាំង០៨ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៩. ឈ្មោះ សួន វ៉ាន់រ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត(ប្រើប្រាស់)។
បច្ចុប្បន្ន នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
វត្ថុតាងចាប់យកសរុបរួមមាន៖
១•ក្រាមម៉្សៅពណ៌សថ្លាសរុបចំនួន៣៦កញ្ចប់=៧,៧៩g (ក្នុងនោះចំនួន ៣១កញ្ចប់ =៥,៩៦gជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន(Ice) ចំណែកឯ
ចំនួន០៦កញ្ចប់=១,៣៦gធ្វើតេស្តអវិជ្ជមាន) ២•ទូរស័ព្ទដៃ ០១គ្រឿង ៣-ម៉ូតូ ០២គ្រឿង ៤ -សម្ភារៈវេចខ្ចប់ចែកចាយ។
សមត្ថកិច្ចនគរបាលឲ្យដឹងថានៅវេលាម៉ោងកើតហេតុនៅផ្ទះបើកល្បែងហ្គេមបាញ់ត្រី ស្ថិតនៅលើ ប្រឡាយព្រែកតាំងហ៊ុន(សំណង់មិនរៀបរយ)ក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងនគរបាល ខេត្តកណ្តាល ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងដឹកនាំសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកណ្តាល បានចុះធ្វើការបង្ក្រាបផ្ទះបើកល្បែងស៊ីសងខុសច្បាប់(ហ្គេមបាញ់ត្រី) ក្នុងនោះមាន មុខសញ្ញាជួញដូរ និងប្រើប្រាស់ គ្រឿងញៀន។

#បន្ទាប់មកកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្ត បានចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន០៩នាក់ ស្រី០១នាក់ និងចាប់យកសម្ភារៈ វត្ថុតាង បញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន។
១- ឈ្មោះ វ៉ន វណ្ណះ ចាប់យកវត្ថុតាងបាន គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (Ice) បានចំនួន ២៥កញ្ចប់ = ទម្ងន់សរុប ៣,៥៩ ក្រាម។
២- ឈ្មោះ ស៊ុន រដ្ឋា ហៅ អាចៃ ចាប់យកវត្ថុតាងបាន គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (Ice) បានចំនួន ០៥កញ្ចប់ = ទម្ងន់សរុប ២,៣៧ក្រាម។
៣- រីឯក្រាមម៉្សៅពណ៌សថ្លា ចំនួន ០៦កញ្ចប់=១,៣៦g (ធ្វើតេស្តអវិជ្ជមាន)។

#ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០៕

Filed in: ខេត្តកណ្តាល, ព័ត៌មានជាតិ, ព័ត៌មានថ្មី