មណ្ឌលគិរីះ នាថ្ងៃព្រហស្បតិ៍ ១១កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងឯកឧត្តម ឧត្តមសេនីយទោឡោសុខាដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងក្រុងសែនមនោរម្យ និងពិនិត្យទីតាំងចុះចតឧទ្ធម្ភាចក្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ មកបំពេញបេសកម្មនៅក្នុងខេត្ត ដើម្បីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងការអនុវត្តតួនាទីភារកិច្ច របស់រដ្ឋបាលខេត្តមណ្ឌលគិរី។
ក្នុងការចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី បានបញ្ជាឲ្យអាជ្ញាធរក្រុង/សង្កាត់ និងសមត្ថកិច្ច ត្រូវចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវសួនច្បារ ក្នុងក្រុងសែនមនោរម្យ ឲ្យបានល្អប្រសើរ។ បន្ថែមលើសនេះ ឯកឧត្តម បានស្នើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវត្រៀមកម្លាំងឈរជើងតាមគោលដៅសំខាន់ៗ ដើម្បីធ្វើយ៉ាងណារក្សាការពារសុវត្តិភាពឲ្យបានល្អ៕