Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បើកវគ្គបណ្តុះបណ្តាលជំនាញទប់ស្កាត់បាតុកម្ម ដល់កងកម្លាំងចំនួន១២៩នាក់ រយៈពេល១ខែ

(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញទប់ស្កាត់បាតុកម្ម ដល់កងកម្លាំងនគរបាលតាមការិយាល័យជំនាញនីមួយៗមានចំនួនសរុប១២៩នាក់ ក្នុងរយៈពេល១ខែ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីលោកស្នងការរង ,លោកនាយការិយាល័យ និងសិក្ខាមដែលត្រៀមទទួលការបណ្តុះបណ្តាលបន្ថែម ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានថ្លែងថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីលើកម្ពស់សមត្ថកិច្ចចំណេះដឹង និងជំនាញបន្ថែមទៀតដល់កម្លាំង ក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ពិសេសបង្ការទប់ស្កាត់ និងបង្រ្កាបរាល់បាតុកម្មណាមួយដែលកើតមានជាយថាហេតុ។
ដូច្នេះកងកម្លាំងទាំងអស់ដែលមានឈ្មោះចូលរួមហ្វឹកហាត់ក្នុងវគ្គបណ្តុះបណ្តាលនេះ ត្រូវយកចិត្តទុកដាក់ពង្រឹងស្មារតីហ្វឹកហ្វឺនជំនាញទប់ស្កាត់បាតុកម្មនេះពីគ្រូបង្គោល ដើម្បីយកជំនាញនេះទៅអនុវត្តជាក់ស្តែងរាល់ពេលមានបាតុកម្មណាមួយបានកើតឡើងជាយថាហេតុ។

លោកឧត្តមសេនីយ៍ទោស្នងការ បានធ្វើការផ្តាំផ្ញើដល់លោកនាយការិយាល័យនីមួយៗ ដែលមានមន្ត្រីរបស់ខ្លួនចូលរួមហ្វឹកហាត់ ត្រូវយកចិត្តទុកដាក់តាមដានបញ្ជីវត្តមាន ហាមមិនឲ្យបាត់មុខពេលហ្វឹកហ្វឺន ក្នុងករណីមន្ត្រីណាមានធុរៈ ឬឈឺថ្កាត់ ត្រូវមានច្បាប់ទម្លាប់ត្រឹមត្រូវ។
លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ក៌បានបញ្ជាក់ថា ក្រោយពីហ្វឹកហាត់រួច លោកមានរៀបចំបាយ ទឹក ភេសជ្ជៈ និងអាហារសំរ៉ន ដល់សិក្ខាមព្រមទាំងគ្រូបង្គោលផងដែរ៕

Filed in: ខេត្តកណ្តាល, ព័ត៌មានជាតិ, ព័ត៌មានថ្មី