Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងតម្លើងឋានន្តរស័ក្តិ​ មន្ត្រីនគរបាលជាតិ​ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖​ នាព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ​ការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារខែបន្ត​ និងពិធីប្រកាសផ្ទេរភារកិច្ច​ តែងតាំងមុខតំណែង​ និងតម្លើងឋានន្តរស័ក្តិ​ មន្ត្រីនគរបាលជាតិ​ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

កិច្ចប្រជុំនេះបានរៀបចំឡើងក្រោមអធិបតីភាព​ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា​ ស្នងការនគរបាលខេត្ត​ និងមានការអញ្ជើញចូលរួមពីអស់លោក​ លោកស្រីជាស្នងការរង លោក លោកស្រី​ នាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការ មេបញ្ជាការរង វរសេនាតូចនគរបាលព្រំដែនគោកទាំងពីរ លោកអធិការ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងស្រុកទាំងប្រាំ លោកនាយ​ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣ ដែរបានចូលរួមសរុបចំនួន ១៧៥នាក់។

ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍​ស្នងការ បានមានប្រសាសន៍បើកកិច្ចប្រជុំ​ និងបានអនុញ្ញាតឲ្យលោកវរសេនីយ៍ទោ មុំ អុីន នាយការិយាល័យសរុប ផែនការ​ ឡើងអានរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារកិច្ចប្រត្តិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្ត។

បន្ទាប់មកលោកវរសេនីយ៍ឯក ម៉ៅ រិទ្ធី​ នាយការិយាល័យបុគ្គលិក បានឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ​ និងសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង​ និងតម្លើងឋានន្តរស័ក្តិ​ មន្រ្តី​នគរបាលជាតិនៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី ។

លោកវរសេនីយ៍ទោ មុិញ ឈុន នាយរងការិយាល័យសរុបផែនការ បានឡើងផ្សព្វផ្សាយ​ ណែនាំអំពីការកត់ត្រាទន្ន័យបទល្មើសព្រហ្មទណ្ឌ-E-Crime​ 2020​ និងការសម្រង់បញ្ជីគ្រប់គ្រងមុខសញ្ញាក្មេងទំនេីង​ ឬជនទំនេីងនៅតាមមូលដ្ឋានឃុំ​-សង្កាត់ទូទាំងខេត្ត។

លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ​ ក៏បានពន្យល់ណែនាំបន្ថែមនូវការកំណត់នូវមុខសញ្ញាក្មេងទំនេីង​ ឬជនទំនេីង និងការវិភាគ​ វាយតម្លៃប្រភេទបទល្មេីសព្រហ្មទណ្ឌឲ្យបានច្បាស់​លាស់ ដេីម្បីឲ្យការិយាល័យជំនាញ ធ្វេីការបញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យកំណត់ត្រាបទល្មើសព្រហ្មទណ្ឌ​ E-Crime 2020​ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ បានត្រឹមត្រូវ។

មតិផ្តាំផ្ញើឯកឧត្តមឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ណែនាំ សូមឲ្យកងកម្លាំងនគរបាលជាតិ នៃស្នងការ​នគរបាលខេត្តមណ្ឌលគិរី​ ដែលទទួលបានប្រកាសផ្ទេរភារកិច្ចនិងតម្លើងឋានន្តរស័ក្តិនាពេលនេះ ត្រូវបង្កើននូវការយកចិត្តទុកដាក់ទៅលើសកម្មភាពការងារប្រចាំថ្ងៃ​ ពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដេីម្បីឲ្យគោលនយោបាយនេះសម្រេចបានជោគជ័យ​ និងអនុវត្តការងារជំនាញតាមតួនាទី​ ភារកិច្ចរបស់ខ្លួន​ ឲ្យទទួលបានលទ្ធផលល្អប្រសេីរបន្ថែមទៀត,​ ត្រូវបន្តចុះល្បាតនៅតាមភូមិសាស្ត្រដែលខ្លួនគ្រប់គ្រងជាប្រចាំដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ។

 

 

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី