អគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជា មិនទាន់បានធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅទៅតាមទិសដៅ របស់រាជរដ្ឋាភិបាលអាណត្តិទី ៥ នៅឡើយ ។ ការគ្រប់គ្រងនឹងដឹកនាំរបស់អគ្គនាយកបច្ចុប្បន្នកំពុងបង្កើត បក្ខពួកនិយម ក្នុងគោលបំណងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ។
ចាប់តាំងពីលោក ឡាយ ម៉ារីវ៉ូ គ្រប់គ្រងតំណែងជាអគ្គនាយកទូរគមនាគមន៍កម្ពុជា បានបង្កើតឱ្យមានអំពើបក្ខពួកនិយមការិយាធិបតេយ្យនិយម មិនសូវខុសគ្នាប៉ុន្មាន ពីអតីតអគ្គនាយកទូរគមនាគមន៍កម្ពុជាមុនៗទេ ។
ជាក់ស្តែងដូចជា ករណីយកឈ្មោះ ឈួន ចាន់ធូ មកធ្វើជាជំនួយការ និងប្រគល់សិទ្ធិអំណាចឱ្យត្រួតត្រាក្តោប់ក្តាប់ការងារសំខាន់ៗនៅក្នុងអង្គភាពមួយនេះ ។
យោងតាមសេចក្តីរាយការណ៍ពីបុគ្គលិកបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជាមានតួនាទីគ្រប់គ្រងលើសេវារលកធាតុអាកាសទាំងមូលដូចជា ប្រព័ន្ធទូរស័ព្ទ, ប្រព័ន្ធគេហទំព័រ និងសេវានានាជាច្រើនដែលជាប្រភពចំណូលដ៏ធំរបស់អង្គភាពមួយនេះ និងក្រសួងប្រៃសណីយ៍ ដែលតែងតែកើតមានរឿងអាស្រូវជាច្រើនទោះបីជាមានការផ្លាស់ប្តូរអគ្គនាយកបន្តបន្ទាប់ក៏ដោយ ។
លោក ឡាយ ម៉ារីវ៉ូ បន្ទាប់ពីលោកបានឡើងកាន់តំណែងជាអគ្គនាយក មិនទាន់នឹងបាន ១ឆ្នាំផង ក៏កើតលេចចេញនូវបាតុភាពមិនល្អជាបន្តបន្ទាប់ ខណៈដែលគាត់ (ឡាយ ម៉ារីវ៉ូ)បានយកមនុស្សជំនិតម្នាក់ឈ្មោះ ឈួន ចាន់ធូ មកធ្វើជាជំនួយការ ឱ្យត្រួតត្រាក្តោបកាប់លើការងារសំខា់ៗនៅក្នុងអង្គភាពទូរគមនាគមន៍កម្ពុជាទាំង មូលរហូតធ្វើឱ្យមន្ត្រីនិយោជិតនាំគ្នារិះគន់ និងមានប្រតិកម្មផ្អើលដល់ថ្នាក់លើ ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា លោក ឡាយ ម៉ារីវូ បានយកឈ្មោះ ឈួន ចាន់ធូ មកធ្វើជាជំនួយការផ្ទាល់ ដើម្បីគ្រប់គ្រង និងរកចំណូលឱ្យរូបលោកជៀសវាងការចោទប្រកាន់ថា រូបលោកជាអ្នកប្រព្រឹត្តអំពើពុករលួយ ។ ប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតករណីពុក រលួយនោះ រូបលោក ឡាយ ម៉ារីវូ ត្រូវបានរួចខ្លួន មានតែឈ្មោះ ឈួន ចាន់ធូ មួយរូបគត់ជាអ្នកប្រព្រឹត្ត អំពើពុករលួយ ។ ដូច្នេះ ឈួន ចាន់ ធូ ជាតុកត្តារបស់លោក ឡាយ ម៉ារីវ៉ូ សម្រាប់បោះចូលក្នុងភ្នក់ភ្លើងអំពើ ពុករលួយតែប៉ុណ្ណោះ ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ពេលនេះលោក ឡាយ ម៉ារីវូ ពុំមានទ្រព្យសម្បត្តិរដ្ឋលក់ដូច ឡៅ សារឿន អតីតអគ្គនាយកមុននោះទេ តែលោក ឡាយ ម៉ារីវូ បានអនុវត្តន៍តាមគន្លងលោក ឡៅ សារឿន បង្កើតឱ្យមានអំពើកឹបកេងប្រវ័ញ្ចថវិកាជាតិ គឺជាទង្វើបំផ្លិចបំផ្លាញជាតិយ៉ាងធ្ងន់ធ្ងរបំផុតខ្លាំងក្លាជាងលោក ឡៅ សារឿន ទៅទៀត ។
ប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្នលោក ឡាយ ម៉ារីវូ ជាអគ្គនាយកនៃអគ្គនាយកទូរគមនាគមន៍កម្ពុជាបានដើរតាមគន្លងរបស់អគ្គនាយកមុនៗដដែល ដោយបង្កើតឱ្យមានបក្ខពួក និងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធកឹបកេងចំណូលថវិការបស់រដ្ឋ ដើម្បីធ្វើការមានបានសម្រាប់តែបក្ខពួកមួយក្តាប់តូចនៅក្នុងអគ្គនាយកដ្ឋានមួយនេះ ៕
0