ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និង ពង្រឹងការអនុវត្តតួនាទីភារកិច្ចក្នុងនាមជាគណៈបញ្ជាការឯកភាពក្រុង និងផ្សព្វផ្សាយសេចក្តីណែនាំ លិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធ និង វិធានការការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗ។
កិច្ចប្រជុំខាងលើនេះមានការចូលរួមពីសំណាក់លោកមេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាព អាជ្ញាធរក្រុង និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៃរដ្ឋបាលក្រុងសែនមនោរម្យ ដែលប្រព្រឹត្តទៅនៅសាលាក្រុងសែនមនោរម្យ៕