Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់នៅរបស់កងកម្លាំងនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកអូររាំង

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃសុក្រ​ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងនគរបាលជាតិ និងលោក សៀក មុន្នី អភិបាលនៃគណៈអភិបាលស្រុកអូររាំង​ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច​ តែងតាំងមុខតំណែង​ និងតម្លើងឋានន្តរស័ក្តិ​ ជូនមន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកអូររាំង​ ចំនួន៣២រូប និងពធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់នៅរបស់កងកម្លាំងនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រកអូររាំង​ ចំនួន០១ខ្នង ដែលមានទំហំទទឹង៦ម៉ែត្រ​ និងបណ្តាយ២០ម៉ែត្រ មានចំនួន០៦បន្ទប់ ចំណាយថវិកាអស់ចំនួន​ ២៣,៤៧៨$ (ម្ភៃបីពាន់​ បួនរយចិតសិបប្រាំបីដុល្លាអាមេរិក)​ សង់អំពីបេតុងចាក់សាប ដំបូលប្រក់ស័ង្កសី ដែលផ្តួចផ្តើមកសាងដោយលោកឧត្តមសេនីយ៍ស្នងការ និងកងកម្លាំងនគរបាលស្រុកអូររាំងទាំងអស់ និងសប្បុរសជននានាមួយចំនួនទៀត។

អញ្ជើញចូលរួមក្នុងពិធីនេះមានៈ​ លោកស្នងការរង​ លោកអធិការ អធិការរង នាយ.នាយរងផ្នែក នាយ.នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២ និងមន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកអូររាំងជាច្រេីនរូបផងដែរ។ ដែលពិធីនេះបានរៀបចំឡេីងនៅអធិការដ្ឋាននគរបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

ជាកិច្ចចាប់ផ្តើម​ លោកវរសេនីយ៍ឯក វ៉ាន​ ដានីន អធិការ​ នៃអធិការដ្ឋាននគរបាលស្រុកអូររាំង បានឡើងអានរបាយការណ៍ស្វាគមន៍សង្ខេប ជូនគណៈអធិបតី​ និងអង្គពិធីជ្រាប។

ជាកិច្ចបន្ទាប់មកលោកវរសេនីយ៍ឯក​ ម៉ៅ រិទ្ធី នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត បានឡើងអាន ប្រកាសផ្ទេរភារកិច្ច​ តែងតាំងមុខតំណែង​ របស់ក្រសួងមហាផ្ទៃ​ និងសេចក្តីសម្រេច​ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

លោកអនុសេនីយ៍ឯក​ ជា​ ចាន់នី ដែលទេីបបានទទួុលតំណែងថ្មី ជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកអូររាំង បានឡើងធ្វេីកិច្ចសន្យាចិត្តក្នុងនាមតំណាងមន្ត្រីនគរបាល៣២រូប ត្រូវប្តេជ្ញាការពារនិងស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។

ឆ្លៀតក្នុងឱកាសនោះដែរលោក សៀក​ មុន្នីអភិបាលនៃគណ:អភិបាលស្រុកអូររាំង​ បានកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងកងកម្លាំងទាំងអស់នៃអធិការដ្ឋាននគរបាលស្រុកអូររាំង​ ដែលបានខិតខំទាំងកម្លាំង​ ប្រាជ្ញា​ ស្មារតី​ ក្នុងការបំពេញភារកិច្ច ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ។

ប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត មន្ត្រីនគរបាល​ នៃអធិការដ្ឋាននគរបាលស្រុកអូររាំង ដែលទើបទទួលបានប្រកាសផ្ទេរភារកិច្ច​ តែងតាំងមុខតំណែង និងតម្លេីងឋានន្តរស័ក្តិថ្មី​ ត្រូវខិតខំធ្វើការងារឲ្យបានល្អប្រសើរបន្ថែមទៀត មានកិច្ចសហការគ្នាល្អ ត្រៀមលក្ខណៈរួចជាស្រេចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ថែរក្សាសុខសន្តិភាព ស្ថិរភាព និងទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងឲ្យទទួលបានល្អប្រសើរ​ ជាពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីឲ្យគោលនយោបាយនេះសម្រេចបានជោគជ័យ។
ជាកិច្ចបន្តឯកឧត្តមឧត្តមសេនីយ៍ស្នងការ ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធអគារដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី