Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្ត បម្រើ ពលរដ្ឋ គ្រប់សកម្មភាព!

(រាជធានីភ្នំពេញ)៖ក្រោយពេលមមាញឹក ក្នុងបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋអស់ជាងកន្លះខែ ក្នុងអំឡុងពេលមានទឹកជំនន់មក នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមជាមួយកម្លាំងចម្រុះមានដូចជា កម្លាំងមន្រ្ដីរាជការរដ្ឋបាលរាជធានីភំ្នពេញ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌដង្កោ កម្លាំងអាជ្ញាធរខណ្ឌដង្កោ ក៏ដូចជាកម្លាំងប្រជាការពារ មន្ទីរអង្គភាពជំនាញខាងប្រព័ន្ធ ផ្លូវ លូ និង យុវជន ស.ស.យ.ក ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចុះ បោស លាងសម្អាតផ្ទះ និងស្ដារហេដ្ឋារចនាសម្ព័ន្ធ ជួយដល់ប្រជាពលរដ្ឋ ដែលទើបចូលមកកាន់លំនៅដ្ឋានវិញ ក្រោយពីលំនៅដ្ឋានពួកគាត់ត្រូវបានលិចទឹកអស់មួយរយៈ ក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភំ្នពេញ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ