មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ និងពង្រឹងអនុវត្តតួនាទីភារកិច្ចក្នុងនាមគណៈបញ្ជាការឯកភាពស្រុក និងផ្សព្វផ្សាយសារាចរណែនាំលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ឋនឹងវិធានការការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗទៀត ដែលប្រព្រឹត្តទៅនៅសាលាស្រុកអូររាំង នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងមន្រ្តីនៃរដ្ឋបាលស្រុកអូររាំងជាច្រើនរូប៕